• រថយន្តបុកពីក្រោយរថយន្ត ជ្រុលទៅបុកផ្ទះពលរដ្ឋ ហើយមិនទាន់អស់ល្បឿនបន្តទៅបុករថយន្តឈប់ស្ងៀមមួយគ្រឿងទៀត
    ដោយ admin  ថ្ងៃទី 5 February, 2020  ម៉ោង 08:21 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ រថយន្តបុកគូទរថយន្តពីក្រោយជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នង ហើយរថយន្ត១គ្រឿងទៀត បន្តទៅបុករថយន្តចតស្ងៀម១គ្រឿងទៀតឈប់ស្ងៀម តែសំណាង ល្អមិនមានមនុស្សគ្រោះថ្នាក់ទេ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ចំណុចភូមិផ្សាស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

    មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយ​គ្រឿងម៉ាកTACOMA ពណ៌ទឹកប្រាក់គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ប៊ុន ធី ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក HYUNDAI Porter ពណ៌ខៀវ ពាក់ផ្លាកលេខក្រចេះ 2A-0238 ហើយមិនទាន់អស់ល្បឿនបន្តបុកចូលផ្ទះពលរដ្ឋមួយខ្នងទៀតសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។

    ក្រោយកើតហេតុ មន្ត្រីជំនាញបានយកវត្ថុតាងរថយន្តទាំងបីគ្រឿង ខាងលើយកទៅរក្សាទុកនៅផ្នែកចរាចរផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុក​បសេដ្ឋរង់ចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares