• បុរសម្នាក់បើកបរម៉ូតូក្រោមឥទ្ធិពលស្រា ដួលបែកមុខសន្លប់
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 07:47 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ បុរសម្នាក់ផឹកស្រាស្រវឹងស្ពឹកមុខជិះម៉ូតូតាមអំណាចស្រាដួលបែកមុខសន្លប់ធំ កាលពី វេលាម៉ោង៦:២០នាទីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវគ្រោះក្រហម ចំណុចភូមិកណ្តាលមាត់ទន្លេក្នុង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងរបួសឈ្មោះ ណុក អាយុ ប្រមាណជា៣៥ឆ្នាំ រសនៅក្នុងភូមិកងមាស់ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បានបើកបរម៉ូតូម៉ូតូសេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1H-5976 ម្នាក់ឯងក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង បានដួលបោកក្បាលនឹងថ្នល់សន្លប់ធំមួយស្របក់ធំ ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលមូលដ្ឋានបានទូរសព្ទ័ហៅរថយន្តមន្ទីពេទ្យខេត្តដឹកយកទៅសង្គ្រោះបន្ទាននៅមន្ទីរពេទ្យបង្អែកខេត្ត ។ ដោយឡែកម៉ូតូនាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares