• រថយន្តសណ្តោងកុងតឺន័រ បើកកៀររថយន្ត PRUIS បង្កការ ខូចខាតរថយន្ត
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 09:22 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្ត​សណ្ដោងកុងតឺន័រ​ បេីកកៀររថយន្ត​ PRUIS​ ខណៈកំពុងបើកស្របទិសគ្នាបណ្ដាលឱ្យរថយន្ត PRIUS ខ្ទេចមួយចំហៀង នៅកណ្ដាលស្តុបពេទ្យចិន​ ផ្លូវព្រះសីហនុ​ កែងផ្លូវព្រះមុនីវង្ស​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ នាម៉ោងជាង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាត​រថយន្តតែប៉ុណ្ណោះ​។

    រថយន្ត​សណ្ដោងកុងតឺន័រ​ពាក់ស្លាកលេខ 3A-4266 ចំណែករថយន្ត prius ក្រោយពីជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្តបានដោះស្លាកលេខចេញផ្នែកខាងមុខ ហើយនៅផ្នែកខាងក្រោយបានបិទស្លាកលេខ។ ឃ្លានទាំងមនុស្សអ្នកបើកបររថយន្តទាំង២ បានចរចាសម្របសម្រួលគ្នា៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares