• គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤​កុម្ភៈ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​ និងរបួស១៣នាក់
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 16:55 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសគិតពី​រសៀល​ម៉ោង​២​ ថ្ងៃទី៣ ដល់ម៉ោង២រសៀល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និង បង្ក​ឱ្យ​រងរបួស ធ្ងន់ ១៣ នាក់ ( ស្រី ២ នាក់ ) និង របួសស្រាល ៧នាក់ ( ស្រី ២ នាក់ ) ។

    ​របាយការណ៍​ដដែលបន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​ និងយានផ្សេងៗជាច្រើនគ្រឿងទៀត។ រីឯមូលហេតុបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

    ​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឱ្យមាន មនុស្សស្លាប់ និង របួស សរុបចំនួន ២៦នាក់ នៅ ថ្ងៃទី ០៤ ខែកុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares