• រថយន្តបែនដឹកដីបើករេចង្កូតបុក​ហើយកិនម៉ូតូកំពុងបើកបញ្ច្រាសទិសស្លាប់ម្នាក់ របួស​ធ្ងន់ពីរនាក់​
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 08:32 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ) ៖ រថយន្តបែនដឹកដីរេចង្កូតទៅបុកនឹងម៉ូតូ ១គ្រឿងកំពុងជិះបញ្ច្រាស់ទិសគ្នាបណ្តាលឱ្យស្លាប់បុរសម្នាក់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះ គីឡូម៉ែត្រលេខ២៦ និង២៧ នៅត្រងចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

    មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថា ជនរងគ្រោះមានគ្នា ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ទី១.ឈ្មោះ អែល អាយុ ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ និងនាក់រួមដំណើរជាមួយមានឈ្មោះ ម៉ាត់ យ៉េប អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ម៉ាត់ អែល អាយុ៣៧ឆ្នាំ រងរបួសធ្ងន់។អ្នកទាំងបីនាក់រស់នៅភូមិស្រែកោះឃុំតាគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ជនរងគ្រោះជិះម៉ូតូមួយ​គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ​​ពាក់ស្លាកលេខកំពង់ឆ្នាំង1A-5265 បើកបរពី (ត្បូងទៅជើង)។ មកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងជាប្រភេទបែនដឹកដី មិនស្គាល់ម៉ាក ដែលបើកបរពី (ជើងទៅត្បូង) បានរេចង្កូតបុកជាមួយម៉ូតូយ៉ាងពេញទំហឹង ហើយកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅ និងកន្លែងតែម្តង។ ក្រោយពីរថយន្តបង្ក និងអ្នកបើកបរ ដែលមិន​ស្គាល់អត្តសញ្ញាណ បានបន្ថែមល្បឿនគេចបាត់។

    ក្រោយកើតហេតុមន្ត្រីជំនាញ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទាំង២នាក់ទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកឧដុង្គ។ ចំណែកសពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីបន្តស្រាវជ្រាវរករថយន្តបង្កចាត់កាតាមនិតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares