• ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនដល់ ៤២៥នាក់ និងឆ្លងកើនដល់ជាង២ម៉ឺនករណី
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 07:53 | អន្តរជាតិ

    (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៤២៥នាក់ហើយ ខណៈមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

    បើតាមអាជ្ញាធរសុខាភិបាលរបស់ចិន បានរាយការណ៍ថា មានមនុស្ស៦៤នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៤២៥នាក់ និងមនុស្សចំនួន៣២៣៥ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់២០៤៣៨ករណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares