• ម៉ូតូ ២គ្រឿងបើកផ្ទុយទិសល្បឿនលឿន បុកគ្នាចំពេញទំហឹងលាន់ស្នូរដូចផ្ទុះគ្រាប់បែកស្លាប់គរលើគ្នាគ្មានសល់ម្នាក់
    ដោយ admin  ថ្ងៃទី 31 January, 2020  ម៉ោង 08:24 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ ម៉ូតូបុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ ខណៈពេលកំពុងបើកទិសដៅបញ្ច្រាសគ្នាចំពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់ បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ភ្លាមយ៉ាងរន្ធត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយញាក់សាច់នេះបានកើតឡើងកាលពីវេលានៅម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងលើ ។

    សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូ 2 គ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះមាន៖ ទី១-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខសៀមរាប ១C-៦៤៨៣ បើកបរដោយឈ្មោះ ទីត ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគមន​ ខេត្តសៀមរាប បានស្លាប់នៅកន្លែងកើតហេតុ ។ រីឯម៉ូតូទី២ម៉ាកហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខសៀមរាប ១U-៦៣៥៨ បើកបរដោយឈ្មោះ ជៀប ជិនភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត ក៏បានបាត់បង់ជីវិតជាមួយគ្នាផងដែរ ។

    ករណីនេះ បើតាមអ្នកឃើញហេតុការណ៍និយាយថា ភាគីបើកបរម៉ូតូឈ្មោះ ទីត ថន បើកបរក្នុងល្បឿនលឿន ស្ថានភាពជែងរថយន្តនៅខាងមុខ មិនផុតក៏ជ្រុលចង្កូតបុកជាមួយម៉ូតូ១គ្រឿងទៀត បើកបរដោយឈ្មោះ ជៀប ជិននេះតែម្តង បណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់យ៉ាងរន្ធត់ ។

    សមត្ថកិច្ចបានចុះមកវាស់វែងធ្វើកំណត់ហេតុ ខណៈភាគីទាំងសងខាងបានស្លាប់អស់ ។ សពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ មធ្យោបាយធ្វើដំណើរយករក្សាទុកនៅអធិការនគបាលស្រុកប្រាសាទបាគង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares