• ក្រសួងព័ត៌មានកោះហៅ លោក ឃឿន សុឡា ហៅ k01 យកទៅដុះក្អែលព្រឹកមិញនេះ
    ដោយ admin  ថ្ងៃទី 30 January, 2020  ម៉ោង 12:11 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោក យ៉ែម ណយ ប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានកោះហៅ លោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែត កំលាំងមនុស្ស មកធ្វេីការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វេីឱ្យមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹងជំងឺផ្លូវដង្ហេីមថ្មី (កូរ៉ូណា) កាលពីម្សិលមិញនៅមុន្ទីពេទ្យរុស្សុី។ នេះបើតាមការបង្ហោះនៅលើអាខោនហ្វេសប៊ុក របស់លោក យ៉ែម ណយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

    ឆ្លេីយតបមិញការស្ដីបន្ទោសនេះ លោក ឃឿន សុឡា ហៅ k01 បានធ្វេីកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយសុំទោសនិង ទទួលកំហុសនូវការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វេីឱ្យសាធារណជនមានការភាន់ច្រលំនិងភ័យខ្លាច។ ហើយ K01បានសន្យាថានឹងមិនឱ្យមានរឿងនេះកេីតឡេីងសារជាថ្មីទៀតទេ ។

    សូមបញ្ជាក់ថាសម្ដេច​តេជោ ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ បាន​បន្ទោស K01 ចំៗ ដដោយមានប្រសាសន៍ថា “ធ្វើ​ដូច​គ្រាប់​បែក​ប៉ារ៉ាម៉ាណូ​ធ្លាក់​ត្រូវ​ក្បាល K01”។ សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា K01 មិន​សម​ជា​អ្នក​សារព័ត៌មាន ហើយ​គ្មាន​វិជ្ជាជីវៈ​សូម្បី​តែ​បន្តិច។ ហើយសម្ដេចបានប្រាប់ទៅឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួង ព័ត៌មានឱ្យបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានដល់ k01 និងកូនចៅរបស់ k01 ដើម្បីឲ្យក្លាយជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares