• សាលាខេត្តព្រះសីហនុបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការ ធ្វើកូដកម្ម បាតុកម្មខុសច្បាប់
    ដោយ admin  ថ្ងៃទី 30 January, 2020  ម៉ោង 11:47 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋ បាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់ នាព្រឹកថ្ងៃ៣០ ខែមករា ឆ្នៃ២០២០។ កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើ ឡើង នៅ សាលា ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅ រយៈពេលពេញ មួយថ្ងៃ ក្រោម វត្តមាន ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងរោងចក្រ សហគ្រាស អជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាញផ្សព្វផ្សាយទាំងអស់ក្នុងខេត្តព្រះសីហនុ។

    លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅពេលកើតវិវាទការងារអាជ្ញាធរដែនដី មេឃុំ ចៅសង្កាត់ ក៏អាចជួយសម្របសម្រួលបឋមបានដែរមុននឹងមន្រ្តីរបស់ក្រសួងឬមន្ទីរការទៅដល់។ អ្នកសម្របសម្រួលវិវាទនេះត្រូវតែឈរលើគោលការឯករាជ្យអព្យាក្រឹត្យ។ លោក យ៉ូវ ខេមរា ឱ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះនៅខេត្តព្រះសីហនុមានវិវាទរួម៥២ សម្របសម្រួលបានទាំងអស់, វិវាទបុគ្គលមាន២៣ សះជា២២ករណី ,បាតុកម្ម និងកូដកម្មមាន១៥ករណី។

    លោក យ៉ូវ ខេមរា បានថ្លែងថា បច្ចុប្បន្នបន្ទាប់ពីមានការបិទកាស៊ីណូអនឡាញនាំឱ្យមានវិបត្តិការងារខ្លះដែរ។ ជាមួយនោះកាស៊ីណូមួយចំនួនធំបានកាត់បន្ថយបុគ្គលឹក កន្លែងខ្លះត្រូវថៅកែរត់ចោលទៀតផង។ រីឯការដ្ឋានសំណង់ខ្លះក៏មានបញ្ហាដែរដូចជាកម្មករមិនបានប្រើប្រដាប់ការពារសុវត្ថិភាព ថៅកែរត់ចោល, អ្នកម៉ៅការបានម៉ៅការតៗគ្នា ច្រើននាក់និងមិនបើកលុយបើកឱ្យកមម្មករជាដើម។ ការលំបាកមួយទៀតនោះករណីថៅកែរត់ចោលពិតជាមានការលំបាកក្នុងការសម្របសម្រួលដោះស្រាយណាស់។ ដើម្បីចៀសវាងថៅកែរត់ចោលមានមធ្យោបាយមួយគួរដកលិខិតឆ្លងដែនគាត់ទុកជាបណ្តោះអាសន្ន។ តាមច្បាប់អ្នកមានសិទ្ធដក់ហូតលិខិតឆ្លងដែនគាត់បានមានតែនគរបាលអន្តោប្រវេស្ថ៍ប៉ុណ្ណោះ។ កន្លងមកមន្ទីរការងារជួបការលំបាកខ្លះដែរដោយសារការសហការរបស់នគរបាលអន្តោប្រវេស្ត៍នៅមានមានកំរិតដោយនៅរងចាំបទបញ្ជាពីថ្នាក់ដឹកនាំជាដើម…។ល។

    លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ក្នុងកិច្ចប្រ ជុំផ្សព្វផ្សាយនេះ ដោយបង្ហាញពីគោលបំណងសំខាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម ខុសច្បាប់ ដោយតម្រូវឱ្យពលរដ្ឋឬសហគមន៍ដែលមានបញ្ហាវិបត្តិផ្សេងៗ សហការស្វែងរក ដំណោះស្រាយដោយសន្តិវិធីនិងយកច្បាប់ជាធំ។ បើតាមលោកអភិបាលខេត្តមានប្រ សាសន៍បញ្ជាក់ថា ការចូលរួមសហការពីគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងប្រព័ន្ធផ្សព្វផ្សាយផងនោះ និងបង្កើតបាននូវប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី កាត់បន្ថយការប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាំមកនូវសេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គម។

    សូមបញ្ជាក់ថា តាមគម្រោងបើមានពុំមានការកែប្រែទេ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនឹងអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយនេះនៅល្ងាចថ្ងៃដដែល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares