• ប្រជាពលរដ្ឋជាង ២០០គ្រួសារ នៅភូមិចំនួន២ កំពុងស្រែក អំពាវនាវសុំអន្តរាគមន៍ពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជួយ ឱ្យជួយដល់ពួកគាត់ ខណៈ ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប ចូលបោះបង្គោលរំលោភយកដីពួកគាត់!
    ដោយ admin  ថ្ងៃទី 29 January, 2020  ម៉ោង 07:07 | សន្តិសុខ​សង្គម

    (ក្រុងកោះរុង)៖ ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែល រស់នៅ ភូមិ សុខសាន្ត និងភូមិកោះតូច សង្កាត់កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ បានថ្លែងថា កំពុងកើតទុក្ខមិន សុខចិត្ត ខណៈដីចម្ការចន្ទី និង ដីលំនៅឋានរបស់ពួកគាត់ មានទាំង សលាកប័ត្រ ដែលយុវជន សម្ដេច តេជោ ចុះ វាស់វែង ឱ្យពួកគាត់នោះ រហូត ឮមកដល់ពេលនេះ បែរជាត្រូវ ក្រុមហ៊ុនវិនិយោគទុនរ៉ូយ៉ាលគ្រុប អះអាងថា ជាដីរបស់ក្រុមហ៊ុន ទៅវិញ ថែមទាំងបានឱ្យមន្រ្តីជំនាញ សុរិយាយដី ចុះមកធ្វើការវាស់វែង រំលោភបំពានលើដីរបស់ពួកគាត់ឆៅតែម្តង។ ហើយអ្វី ដែលគួរឱ្យចាប់អារម្ភនោះគឺ ក្នុងពេលចុះវាស់វែង បានធ្វើការហាមប្រាមមិនឱ្យប្រជាពលរដ្ឋណាម្នាក់ថតរូប ក្រុមការងារ ចុះវាស់វែងនោះឡើយ ។ ករណីនេះបានកើតឡើងនៅម៉ោងប្រមាណ១១ ថ្ងៃទី២៨ ខែមករាឆ្នាំ ២០២០។

    លោក ឡេង ដោក និងប្រជាពលរដ្ឋ ជាច្រើន នាក់ទៀត រស់នៅលើទឹកភូមិ សុខសាន្ត និងភូមិ កោះតូច ក្រុងកោះរ៉ុងបាន និយាយា រៀបរាប់ ប្រាប់ឱ្យដឹងថាដីធ្លី ដីលំនៅដ្ឋាន ដី ចម្ការរ របស់ពួកគាត់ សុទ្ធសឹងត្រូវបាន គណៈកម្មការ ចម្រុះចំនួន៥ខេត្តក្រុង របស់ថ្នាក់ជាតិរូមនឹងក្រុមយុវជន សម្ដេច តេជោបាន ចុះវាស់វែង នឹងកាត់ខ្វៀល និងបានផ្តល់សលាកប័ត្រ និងលេខកូដ ក្បាលដីឱ្្យពួកគាត់រូចរាល់អស់ហើយ រងចាំទទូលយកតែប័ណ្ណ កម្មសិទ្ធិតែប៉ុណ្ណោះ។ ហើយដីប្រជាពលរដ្ឋ ទាំងអស់ ក៏គ្មាន ពាក់ព័ន្ធជាមួយនឹងដី ក្រុមហ៊ុន រ៉ូយ៉ាលគ្រុប នោះដែរ។ ពីព្រោះនៅក្នុងអំឡុងពេល ចុះកាត់ខ្វៀលនោះ ភាគីខាងក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ក៏បាន ចូលរូម និងកំណត់ព្រំដីជាមួយប្រជាពលរដ្ឋផងដែរ។

    លោក ឡេង ដោក និងប្រជាពលរដ្ឋដែលកំពុងតវ៉ាទាំងនោះបន្តថា ចុះហេតុអីពេលនេះបែបជាមាន ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប មកធ្វើការ អះអាងថា ជាដីរបស់ក្រុមហ៊ុនទៅវិញ? ព្រមទាំងបាន ព្យាយាមនាំ យកកម្លាំងប្រដាប់អាវុធប៉េអ៊ឹម និងប៉ូលិស រួមនឹង មន្រ្តីជំនាញសុរិយោដី ចូលមកបោះបង្គោលលើដីប្រជាពលរដ្ឋ ម្តងហើយម្តងទៀត វាស់វែង និងបោះបង្គោល យកត្រង់ៗតែម្តងបើទោះជាមានប្រជាពលរដ្ឋធ្វើការតវ៉ាក៏ ភាគីខាងក្រុមហ៊ុនមិនខ្វល់នោះដែរព្រមទាំងគំរាមចាប់ ប្រជាពលរដ្ឋណាដែលមកធ្វើការតវ៉ាវាយខ្មោះ ដាក់គុកទៀត ផង។ ហើយលើសពីនេះទៀតនោះ សូម្បីតែ ស្លាកគណៈ ប្រជាជនជាច្រើន ជាស្លាកដែលប្រជាពលរដ្ឋលើកជាការ ស្រឡាញ់ដឹងគុណ នៅតាមភូមិខាងមុខដី ក៏ត្រូវក្រុមហ៊ុនដកចេញអស់ដែរ គ្មានសល់អ្វីនោះទេ ដោយ ទង្វើលបែបនេះ មិនដឹងថា មានបំណង់យ៉ាងណានោះទេ ។

    ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បាន លើកឡើង និងរំលឹកផងដែរថា កាលពីអំឡុង គណៈកម្មការចម្រុះ ចុះវាស់វែង កាត់ខ្វៀល ដីតំបន់កោះរ៉ុងនេះ លោក នួន ប៊ុន ថុល ដែល ជាអភិបាល ក្រុងកោះរ៉ុង បច្ចុប្បន្ន នេះ កាលនោះ គាត់ក៏ជាគណៈកម្មកា តំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ នៅពេលចុះធ្វើកិច្ចការវាស់វែង និងដោះស្រាយ វិវាទលើដីតំបន់កោះរ៉ុងនេះផងដែរ។ ដូចនេះរឿងគ្រប់យ៉ាងវាមិនមែនជារឿងអាថ៌កំបាំងអ្វីនោះទេសម្រាប់ លោក នួន ប៊ុន ថុល ហើយចំពោះ ឯកសារពាក់ព័ន្ធរឿងដីធ្លីខាងលើនេះ ក៏ប្រជាពលរដ្ឋ ដាក់ចូលទៅរដ្ឋបាលសង្កាត់ រដ្ឋបាលក្រុងកោះរ៉ុង និងរដ្ឋបាលខេត្ត រូចរាល់អស់ហើយ ដូចនេះបើរដ្ឋបាលក្រុងកោះរ៉ុង ដឹកនាំក្រុមមន្រ្តីជំនាញចុះវាស់វែង ឬបោះបង្គោល សូម មេត្តាពិនិត្យមើលឯកសារ ស្របច្បាប់ របស់ប្រជាពលរដ្ឋផង កំចេះតែ មកបោះបង្គោល វាស់វែង រំលោភយកឆៅៗបែបនេះ វាអាក្រក់មើល អយុត្តិធម៌ណាស់ សូមគោរពច្បាប់ឲ្យបានត្រឹមត្រូវ។

    លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាល ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២០ នេះ ខណៈលោកចុះទៅពិនិត្យ ដោយផ្ទាល់ក្នុងពេល ប្រជាពលរដ្ឋជាច្រើន កំពុងធ្វើការតវ៉ាជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាងគ្រុប និងមន្រ្តីជំនាញសុរិយោដី ដែលចូលទៅវាស់វែងនិង ចុះបោះបង្គោលព្រំ លោកបានបញ្ជាក់ថា កិច្ចការ បោះបង្គោលព្រំនេះ មិនមែន ក្រុមហ៊ុន ចុះ ទៅវាល់វែង ដោយខ្លូនឯងនោះទេ គឺសុទ្ធសឹង មានការ ឯកភាពពី ថ្នាក់ដឹកនាំខេត្តត្រឹមត្រូវ ។ ដូចនេះចំពោះប្រជាពលរដ្ឋដែល មានការពាក់ព័ន្ធ សូមយកឯកសារជាផ្លូវច្បាប់ ដែលសំគាល់ ពីសិទ្ធកាន់កាប់ ស្របច្បាប់ដាក់ចូលទៅរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីផ្ទៀងផ្ទាត់ដោះស្រាយតាមនិតីវិធី វាល្អជាងការមកធ្វើការតវ៉ាបែបនេះវាអាក្រក់មើលណាស់ ។ ដោយឡែក សម្រាប់ការុះរើស្លាកគណៈបក្សប្រជាជនកម្ពុជាដែលមាននៅលើដីតំបន់ ភូមិសុខសាន្ត ក្រុងកោះរ៉ុង កន្លងទៅថ្មីៗនេះ មិនមែនភាគីណាមួយជាអ្នករុះរើនោះទេ គឺលោកជាអ្នកឱ្យមន្រ្តីរដ្ឋបាល សង្កាត់ចុះរុះរើ ដើម្បីដាក់ស្លាកថ្មីជំនួស ពិព្រោះ ស្លាកទាំងនោះចាស់ៗ អស់ហើយ ។

    សូមបញ្ជា្កក់ផងដែរថា បើតាមមន្ត្រីក្រុងកោះរុងម្នាក់បាន បង្ហើបឱ្យដឹងថា ដីធ្លីដែលពលរដ្ឋបានរស់នៅជាក់ស្ដែង លើ កោះរុង គឺមានប័ណ្ណកម្មសិទ្ធិខ្លះ ហើយខ្លះទៀតមិនទាន់ទទូលបានកម្មសិទ្ធិទេ គឺបានត្រឹមតែចេញសលាកប័ត្រ ប៉ុណ្ណោះ ក្នុងពេលគណៈកម្មការ ចម្រុះថ្នាក់ជាតិ ចុះវាស់វែងកន្លងមក។ ហើយ បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាង កំពុងមានបំណងដាក់ការស្មើសុំដកហូត ដីមួយចំនួនមិនទាន់មាន ប័ណ្ណកម្មសិទ្ធស្របច្បាប់ គឺមានតែសលាកប័ត្រហើយម្ចាស់ដីមិនមែនជាប្រជាពលរដ្ឋ រស់នៅជាក់ស្តែងក្នុងក្រុងកោះរ៉ុងមកវិញ ទាំងអស់ ទើបបានជាមានបញ្ហាបែបនេះកើតឡើង បើទោះជាដឹងថា ដីទាំងនោះកន្លងមកមិនមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនក៏ដោយ។

    ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសរឿងដីធ្លីនេះបានលើកឡើងដូច្នេះថា ទង្វើបែបនេះអាចបញ្ជាក់បានថា គឺជាការមិនទទួល ដ៍ធំមួយ ពាក់ព័ន្ធនិង ផ្លូវច្បាប់ ហើយ បើសិនជាកិច្ច ការនេះគេអាចធ្វើបានមែន គឺចប់ហើយ គ្មានអ្វីដែលត្រូវនិយាយទៀតទេ។ ហើយសម្រាប់ គណៈកម្មការចម្រុះចំនួន៥ ខេត្តក្រុង របស់ ថ្នាក់ជាតិ ដែលចុះកាត់ខ្វៀលដី ជួនប្រជាពលរដ្ឋពលរដ្ឋកន្លងមកនោះ ក៏គ្មានន័យអ្វីដែរ ។

    តែទោះជាយ៉ាងណាក៏ដោយ ជុំវិញ បញ្ហារនេះ ប្រជាពលរដ្ឋ នៅត ស្នើសុំយ៉ាងទទូចដល់ សម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តជួយអន្តរាគមន៍ដោះស្រាយ ជូនដល់ពួកគាត់ផង ព្រោះពួកគាត់បាន រស់នៅ ទីតាំងនេះជាង១០ឆ្នាំ និង២០ឆ្នាំហើយ ពួកគាត់មិនបាន រារាំងដល់ក្រុមហ៊ុន ដែលមកវិនិយោគទុននោះទេ ពួកគាត់ សុំតែអ្វីដែលពួកគាត់ កំពុងមានសព្វថ្ងៃ ត្រឹមដីបន្តិចបន្តួច ដាំដំណាំ និងលំនៅរបស់ពួកគាត់ដែលកំពុងរស់នៅ និង អាស្រ័យផលជាប្រចាំ ដើម្បីដោះស្រាយជីវភាពរស់នៅដោយខ្វះមិនបាន ដីទីលំនៅ និងដីដាំដុះបន្តិចបន្តួចនេះ។

    ពាក់ព័ន្ធនឹងមតិលើកឡើងរបស់ប្រជាពលរដ្ឋ ដោយចោទប្រកាន់ភាគីក្រុមហ៊ុនរ៉ូយ៉ាលគ្រុបចំពោះរឿងរ៉ាវដីធ្លីនេះអង្គភាពគេហទំព័រ ម្លប់ខ្មែរ មិនទាន់អាចសុំការបំភ្លឺពីភាគីក្រុមហ៊ុនបាននៅឡើយទេ នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០នេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares