• ចូលឆ្នាំចិន៤ថ្ងៃ ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្លាប់មនុស្ស៤០នាក់ និងរបួស៨០នាក់
    ដោយ admin  ថ្ងៃទី 28 January, 2020  ម៉ោង 08:44 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ (២៤-២៥-២៦-២៧ខែមករា) ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឱ្យមនុស្សចំនួន ៤០នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស៨០នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។ នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស របស់អគ្គស្នងការនគរបាលជាតិ។

    របាយការណ៍ខាងលើ បានឱ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៣លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សចំនួន១២នាក់ ស្លាប់បាត់បង់ជីវិត ចំណែក១៧នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។

    នៅថ្ងៃទី២៥ ខែមករា ដែលត្រូវនឹងថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន២២លើក ក្នុងនោះបានបណ្ដាលឲ្យមនុស្សចំនួន១៤នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។

    នៅថ្ងៃទី២៦ ខែមករា ដែលត្រូវនឹងថ្ងៃទី២ នៃបុណ្យចូលឆ្នាំចិន មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំង មានប្រទេសកើតឡើង ចំនួន១៣លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក១២នាក់ទៀត បានរងរបួសធ្ងន់ស្រាល។

    ខណៈថ្ងៃទី២៧ ខែមករា ដែលត្រូវនឹងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១១លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២៩នាក់ទៀត បានរងរបួសធ្ងន់-ស្រាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares