• អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល៖ មិនមានការបិទជើងហោះហើរពីចិនទេ
    ដោយ admin  ថ្ងៃទី 28 January, 2020  ម៉ោង 07:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កម្ពុជានឹងមិនបិទជើងហោះហើរពីប្រទេសចិនមកមកកម្ពុជានោះទេ បើទោះបីជាប្រទឹចិនជាប្រភពនៃកកាផ្ទុះមេរោគចម្លងថ្មី កូរ៉ូណា ហើយករណីមេរោគមេរុសថ្មីកូរ៉ីណានេះបានកើតឡើងនៅប្រទេសកម្ពុជាហើយនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។ ការ​​លើក​ឡើង​របស់​លោក​ស្រី​បែប​នេះ​​ត្រូវ​បានធ្វើ​ថឡើង​ក្នុងសន្នីសីទ​សារព័ត៌មាន​នាយប់​ថ្ងៃទី ២៧ ខែមករានេះ។

    កម្ពុជា​រក​ឃើញ​វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ អ្នកជំងឺ​​ដែល​ផ្ទុក​វីរុសកូរ៉ូណា ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​រោគសញ្ញាវិជ្ជមាន​តែគាត់ម្នាក់​ ។ គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​ យកវត្ថុវិភាគ​ ២៦​ មករា​ និង​ មានសញ្ញាវិជ្ជមាន​ ២៧​មករា​ វិភាគដោយប៉ាស្ទ័រ​ ស្ថានភាពជំងឺ​សញ្ញាផ្តាសាយធម្មតា​ ។

    ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបា​ល​បាន​អំពាវ​នា​​វដល់​​ប្រជាពលរដ្ឋទាំងអស់​ ពិសេស​​អ្ន​កសារព័ត៌មាន​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មា​ន​ក្លែង​ក្លាយ( Fake News) ទាក់ទងនឹង​ការ​ឆ្លងរីករាយដាលជំងឺ​កូរ៉ូណា ដែល​កំពុង​​ឆ្លង​រីករាល​ដាលខ្លាំង​នៅ​ប្រទេស​ចិន​។ វិធាន​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​ទប់​ស្កាត់​ភាព​ចលាចល​ទាំង​ឡាយ​ដែល​អាច​កើត​មាន​​ឡើង​ក្នុង​សង្គម​។ “អញ្ចឹង​សុំ​ឱ្យ​អ្នក​សារព័ត៌មាន​យើង​ជួយ​សហការ​ថា ព័ត៌មាន​​ណា​ពិត​ឬ មិន​ពិត​​ ដើម្បី​ទប់​ស្កាត់​ទាន់​ពេល​វេលា​“។

    លោ​បានបន្ថែម​​ថា គ្មានហេតុ​ផល​ណាមួយ​​មួយ​ដែល​ក្រសួង​បិទបាំង​ចំពោះព័ត៌មាន​ នៃការឆ្លងរីករាយដាលជំងឺកូរ៉ូណាឡើយ និងត្រូវ​តាមដាន​ព័ត៌មាន​ពីការវិវត្តន៍នៃជំងឺ​ខាងលើ​តាម​បណ្តាញផ្សព្វផ្សាយវិជ្ជាជីវៈ​ ​ពិសេស​​តាម​រយៈ​បណ្តាញសង្គ​ម​ផ្លូវការរបស់​ក្រសួង​សុខាភិបាល​តែម្តង។ លោកបានថ្លែង អំណរគុណដល់អ្នកសារព័ត៌មារព័ត៌មានអាជីព ដែល​បាន​ធ្វើ​សេចក្តីរាយការណ៍ជាបន្តបន្ទាប់​ទាក់ទងនឹង​ការវិវត្តន៍​ថ្មីទាក់ទងនឹង​ជំងឺ​ដ៏​កាចសាហាវនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares