• សប្បាយក្លាយជាទុក្ខ ! នាំគ្នាជិះទូក​​​ម៉ាស៊ីនទៅលេងកោះស្នេហា លិចទូកបាត់ខ្លួននារី២នាក់ចូលទៅក្នុងទឹកទន្លេសូន្យសុង
    ដោយ admin  ថ្ងៃទី 27 January, 2020  ម៉ោង 11:11 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល) ៖ ​នារីវ័យក្មេងស្រស់ស្អាតពីរនាក់ បានលិចបាត់ទៅក្នុងទឹកទន្លេ បន្ទាប់ពីពួកគេមានគ្នា១២ជិះទូកម៉ាស៊ីនបំណងទៅលេងកោះស្នេហ៍ឱ្យសប្បាយរីករាយ។ ហេតុការណ៍ដ៏ក្តុកក្តួលនេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០ នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅទន្លេមេគង្គ​ ស្ថិត​ត្រង់​ភូមិ​ពាម​ ឃុំរ​ការ​កោង​១ ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ​ ​។

    សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ នោះ៖ ១/​​ឈ្មោះ​ យឿន ស្រី​ពេជ្រ ភេទ​ស្រី ​អាយុ១៨ឆ្នាំ ​មាន​ទីលំនៅខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ និងម្នាក់ទៀត​​ឈ្មោះ​ស្រីណា ភេទ​ស្រី អាយុ១៨​ឆ្នាំ មានទីលំនៅខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ​។ ពួកគេបាត់ខ្លួនលិចចូលទៅក្នុងទឹកបន្ទាប់ពីជិះទូកម៉ាស៊ីនដែលលិច មានទទឹង១,៦០ម៉ែត្រ និង​បណ្ដោយ​៦,៥០ម៉ែត្រ ចាប់​ម៉ាស៊ីន​ចំហៀង និងជា​កម្ម​សិទ្ធិរបស់​ឈ្មោះ​ សន សយ ភេទប្រុស ​អាយុ​៥១ឆ្នាំ ​នៅ​ភូមិ​កើត​​ហេតុ​។

    ប្រភពបន្តថា ​នៅមុនពេលកើតហេតុ ទូកម៉ាស៊ីនខាងលើ​មានដឹកមនុស្ស​មួយក្រុម​ មាន​គ្នា​ប្រហែល​១២​នាក់​​ជិះ​ឆ្លង​ទៅ​លេង​កោះ​ស្នេហា ប៉ុន្តែ​ជិះ​ចេញ​បាន​ប្រហែល​១០​ម៉ែ​ត្រ ទូក​ក៏​បាន​លិចទៅ​ក្នុង​ទឹក ហើយក៏បាត់​ខ្លួន​នារីទាំង២នាក់នោះតែម្តង ។ គិតមកត្រឹមម៉ោង១០ និង៥០នាទីព្រឹក​ថ្ងៃទី​២៧ មករា នេះ នៅតនៅតែមិនទាន់មា នដំណឹងពីនាងនៅឡើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares