• បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូ ត្រូវរថយន្តបែនបើកបុកកិនអូស ជាច្រើនម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងសង្វេគ
    ដោយ admin  ថ្ងៃទី 27 January, 2020  ម៉ោង 11:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសចំណាស់ម្នាក់ជិះម៉ូតូបញ្ចាស់ត្រឡប់មកពីទិញផ្លែឈើត្រៀមទៅវត្ត នៅថ្ងៃស្អែកក្រោយពីថ្ងៃបញ្ចប់បុណ្យចូលឆ្នាំចិននេះ អកុសលត្រូវរថយន្តប្រភេទបែនដឹកអកុសលត្រូវរថយន្តប្រភេទ បែនដឹកបើកខ្វែងទៅគ្នានៅចំណុចផ្លូវបែកជាបួន បុកហើយកិនពីលើអូសទៅជាច្រើនមែនបណ្ដាលឲ្យដាច់ខ្ហើយកិនពីលើអូសទៅជាច្រើនមែនបណ្ដាលឲ្យដាច់ខ្យល់ស្លាប់មួយរំពេច។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោងប្រមាណជិត ១១ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅត្រង់ផ្លូវបេតុង ក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កួយ បាន អាយុ ៨៥ឆ្នាំ មានទីលំនៅក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមក្រុមគ្រួសារបានប្រាប់ឱ្យដឹងថា មុនកើតហេតុ លោកតា គ្រាន់តែប្រាប់កូនចៅអ្នកផ្ទះថា ទៅរកទិញផ្លែឈើ នំ ទុកសម្រាប់ទៅវត្ត។ ចេញបាត់មួយសន្ទុះ ក៏ឮដំណឹងថា ជួបគ្រោះថ្នាក់នេះតែម្តង ។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូឆាលី ពណ៌បៃតង ពាក់ផ្លាកលេខ ត 8203 ភព1 ធ្វើដំណើរយឺតៗ តាមផ្លូវបេតុងក្នុងភូមិពីត្បូងទៅជើង ដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបែន ពណ៌ខៀវ គ្មានផ្លាកលេខ បើកពីលិចទៅកើត បុកកិនអូសជនរងគ្រោះ ប្រមាណជាង ១០ម៉ែត្រ ស្លាប់កល់ជាប់នឹងកង់រថយន្ត។ ក្រោយពីបង្ក អ្នកបើកបរ ចុះរត់គេចខ្លួនបាត់បាតើស្រមោល។

    ករណីខាងលើកើតឡើង សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ជាក់ស្តែង រួចប្រគល់សពឱ្យក្រុមគ្រួសារ។ រីឯរថយន្តបង្ក និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការភ្នំពេញ ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares