• មន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន ដោយសារតែបើករថយន្តប៉ះគ្នា
    ដោយ admin  ថ្ងៃទី 27 January, 2020  ម៉ោង 11:50 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួ​យ រវាងរថយន្តនឹងរថយន្ត បានធ្វើឱ្យភាគីម្ចាស់រថយន្តមកខាងដែលជាមន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ក្តៅក្រហាយឈានដល់វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ 2020នេះ។ ហើយករណីនេះបានធ្វើឱ្យមតិមហាជនក្នុងបណ្ដាញសង្គម facebook រិះគន់ដល់មន្ត្រីរូបនេះ ថាអាងស្បែកអាងអំណាចប្រព្រឹត្តល្មើសច្បាប់គ្មានអៀនខ្មាស់។

    បុរសដែលបានវាយភាគី​ម្ខា​ងទៀតបង្ករបួសស្នាមមនុស្ស
    នោះ គេអះអាង​ថា ខ្លួនជាមន្ត្រីនគរបាលនៅ​ស្នង​ការ​ដ្ឋាន​ខេ​ត្តកណ្ដា​ល ដោយយកដុំថ្មវាយចំ​ក្បាលបុរសម្នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរហូតដល់សមត្ថកិច្ចនៅក្នុងអធិការ ដ្ឋាននគរបាលស្រុកស្អាង ចេញមកអន្តរាគមន៍។ត ទីបញ្ចប់គេដឹងថាបុរសដែលវាយទៅលើភាគីម្ខាងទៀ ក្នុងករណីគ្រោះថ្នាក់ចរា​ច​រណ៍​នោះ (ពាក់សក្តិ៣) នៃស្នងការដ្ឋាននគ​រ​បាល​ខេត្ត​កណ្ដាល​ មានឈ្មោះ (ហែន លីណា) ភេទប្រុស។ ចំណែកភាគីម្ខាងទៀតដែលរងការ វាយដំនោះគឺជាប្រជាពល​រដ្ឋ ។

    ទោះយ៉ាងណាមានមតិជាច្រើននៅក្នុងបណ្ដាញសង្គមបានសំណូមពរដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមេត្តាយករឿងនេះដោះស្រាយទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគួរតែដាក់វិធានការវិន័យរដ្ឋបាលដល់មន្ត្រីនគរបាលរូបនោះធានការវិន័យរដ្ឋបាលដល់មន្ត្រីនគរបាលរូបនោះដើម្បីបញ្ជាក់អំពីការអនុវត្តច្បាប់ស្មើមុខគ្នាដោយម៉ឺងម៉ាត់និងជាគំរូដល់សាធារណជនក៏ដូចជាកងកម្លាំងនគរបាលក្នុងចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទាំងមូល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares