• ថ្ងៃបង្ហើយចូលឆ្នាំចិន! រថយន្តហាយប្រ៊ីតបើកលឿនរហន់ដូចចោរដេញបាញ់ បានបុករះម៉ូតូ២គ្រឿង បង្កឱ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល៥នាក់ខណៈម៉ូតូកំពុងឈប់នៅចិញ្ចើមថ្នល់
    ដោយ admin  ថ្ងៃទី 27 January, 2020  ម៉ោង 09:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងមនុស្ស៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយ រថយន្តហាយប្រ៊ីត បើកបុករះម៉ូតូ ២គ្រឿង កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថី ឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ២គ្រឿង មានគ្នា៦នាក់ កំពុងឈប់ចាំគ្នា នៅលើចិញ្ចើមផ្លូវ ទិសដៅពីកើតទៅលិច ខណ:នោះស្រាប់តែមានរថយន្តបង្ក ម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2T-1001 បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង ផ្លោងខ្ទាតម៉ូតូទាំង២គ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកកម ខេត្តតាកែវ និងរងរបួសធ្ងន់ស្រាល៥នាក់ទៀត។ ចំណែករថយន្ត បានដាច់របូតកាងមុខ ធ្លាក់ទាំងផ្លាកលេខ នៅកន្លែងកើតហេតុ ហើយអ្នកបើកបានបន្ថែមល្បឿន បើកគេចបាត់ស្រមោលដោយសុវត្ថភាព។

    ក្រោយកើតហេតុចប់សព្វគ្រប់ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងថាធ្វើការស្រាវជ្រាវរករថយន្តបង្ក យកមកដោះស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares