• រថយន្តខេមរភូមិន្ទ បើកបុកម៉ូតូពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយតៃកុងរត់ចោលរថយន្ត
    ដោយ admin  ថ្ងៃទី 27 January, 2020  ម៉ោង 07:22 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ រថយន្តស្លាកលេខ (ខ.ម.) បុកជាមួយម៉ូតូ
    ចំពីក្រោយ បណ្ដាលឱ្យបុរស ២នាក់ជិះឌុបគ្នា ម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីរាត្រីថ្ងៃទី២៦ ខែមករាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្ត ១ គ្រឿងម៉ាក MAZDA ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 07 2-0845 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពីបង្កហេតុបានរត់គេចខ្លួន។

    ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-5667 បើកបរដោយឈ្មោះ ឡាយ សៅរិ៍រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (រងរបួស ធ្ងន់) និងអ្នករួមដំណើរឈ្មោះ គក់ ភេទប្រុស អាយុប្រហែល ២៤ ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ(ស្លាប់ )។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណ ចំណែកសាកសពត្រូវបានប្រគល់អោយខាងសាច់ញាតិ រីឯរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares