• ឃើញប្តីឆក់ខ្សែភ្លើង ប្រពន្ឋស្ទុះទៅជួយចាប់ទាញចេញ តែបានឆក់ស្លាប់ប្តី ប្រពន្ធរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 26 January, 2020  ម៉ោង 11:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆក់ប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលដែលប្ដី កំពុងត្រូវខ្សែឆ្លងចរន្តអគ្គិសនីឆក់ ប្រពន្ធឃើញក៏ទៅជួយទាញ ទើបបណ្ដាលឱ្យឆក់បន្ត ហើយរងរបួសធ្ងន់។ មានការបញ្ជាក់ថាករណីចង់ជួយមនុស្សដែលកំពុងឆក់ចរន្តអគ្គិសនី ត្រូវយកប្រភេទកំណាត់ ឬខ្សែ (មិនមែនធ្វើដោយលោកហៈ) យកទៅទាក់លើខ្លួនជនរងគ្រោះហើយទាយចេញ។ ដោយមិនត្រូវយកដៃផ្ទាល់ទៅចាប់ទាញជនរងគ្រោះនោះទេ។ បើមិនដូច្នោះទេវាអាចឆក់យើងស្លាប់ជាមួយនិងជនរងគ្រោះដែរ។ ជាកើស្តែង ដូចករណីនេះតែម្ដង។

    ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares