• រដ្ឋមន្រ្តី​ទេសចរណ៍​ពិនិត្យ​ទីតាំង​ដាក់​ ម៉ាស៊ីនស្កេនកម្ដៅ និងក្រុមពេទ្យប្រចាំការ នៅច្រកប៉ោយប៉ែត
    ដោយ admin  ថ្ងៃទី 26 January, 2020  ម៉ោង 10:00 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌អមដំណើរដោយ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចុះពិនិ្យទីតាំង និងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័ក គឺបានសម្រេច យកម៉ាសុីន ស្គេនកំដៅ ទៅដាក់ខាងមុខច្រកទ្វារជិតគល់ស្ពានមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

    លោក ថោង ខុន បានមានប្រសាសន៍ថា ការចុះមកពិនិ្យទីតាំងដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័ក ម៉ាសុីនស្គេនកំដៅនេះ បានសម្រេចដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពាន មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ ដោយខាងនគរបាលអន្តោប្រវេសន៍ច្រកជាអ្នករៀបចំបន្ទប់ដាក់កាមេរ៉ាចាប់កំដៅ និង​បន្ទប់សម្រាប់ដាក់អ្នកជំងឺបណ្តោះអាសន្នឲ្យខាងក្រុមការងារចត្តាឡីស័ក។ ដោយឡែកកន្លែងចាស់យើងទុកដំណើរការសិន។

    លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា បានមានប្រសាសន៍ដែរថា វិធានការបង្ការការចម្លង វីរុសកូរ៉ូណា ប្រភេទថ្មីបើយើងធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយសង្ស័យថា មានគ្រុនក្តៅ និងក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ប្រវត្តិ នៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យជំនាញ។ ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូនិងទឹកស្អាត ឬអាកុល និងជៀសវាងការប៉ះពាល់ភ្នែកច្រមុះមាត់ នៅពេលក្អក ឬកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើកន្សែងដៃ ឬក្រដាស់រួចបោះចោលទៅក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នកជាបន្ទាន់។

    ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះប៉ុន្តែ ជៀសវាងការប៉ះលើផ្ទៃខាងក្រៅនៅពេលកំពុងពាក់នឹងពេលដោះ។ ម៉ាស់ត្រូវបោះចោលភ្លាមចំពោះម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យបានស្អាតបន្ទាន់ប្រសិនអ្នកចាប់ផ្ដើមឈឺពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឱ្យបានឆាប់ និងប្រាប់ពីប្រវត្តិ នៃការធ្វើដំណើរដល់គ្រូពេទ្យ ។ ត្រូវបរិភោគតែអាហារណាដែលឆ្អិនល្អមិនត្រូវខាកស្ដោះនៅលើទីសាធារណៈជៀសវាងការប៉ះពាល់នឹងធ្វើដំណើរជាមួយសត្វដែលឈឺនិងផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares