• ផ្ទះមួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​នៅ​ស្រុក​ឧដុង្គ​
    ដោយ admin  ថ្ងៃទី 25 January, 2020  ម៉ោង 07:11 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ កាលពីវេលាម៉ោង២និង១០នាទីទាបភ្លឺចូលថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសសល់​នៅ​ភូមិ​ត្រាច​កោង​ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។

    មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​ ផ្ទះដែលត្រូវអគ្គិភ័យឆេះអស់នោះ ម្ចាស់ឈ្មោះ ភុន ភ័ក្ត្រ ភេទ​ប្រុស​ អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ផ្ទះមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ សង់អំពីឈើជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី ត្រូវបានឆេះទាំងស្រុង។

    ប្រភពបានបន្តថា មូលហេតុ​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​ នៅខាងលើផ្ទះ ម្ចាស់ដេកខាងក្រោមឆេះខាងលើអស់ទើបដឹង។ អគ្គិភ័យដែលបានឆាបឆេះផ្ទះនេះសម្ភារៈប្រើប្រាស់​មួយចំនួន​ត្រូវ​ឆេះ​យក​មិនទាន់​ទេ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares