• បើករថយន្ដបុកុកជាមួយម៉ូតូ បណ្តាលឱ្យស្លាប់ឪពុក និងកូនអាយុ៣ឆ្នាំ
    ដោយ admin  ថ្ងៃទី 25 January, 2020  ម៉ោង 07:16 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ កូនប្រុសចៅសង្កាត់ម្នាក់បើករថយន្តបុកជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ស្លាប់​ទាំងពីរ​នាក់​ឪពុក​កូន​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ភូមិសាស្ត្រ​ភូមិ​ខាំ​ផាន់​ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

    មន្ត្រីនគរបាល​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​សាមគ្គី​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​ គឺបង្កឡើងរវាងរថយន្តប្រភេទនីសាន់ ណាប្រា បើកបញ្ច្រាសទិសគ្នាបានបុកជាមួយម៉ូតូម៉ាកហុង ដាទ្រីមc125។ រថយន្ដមានទិសដៅពីជើងមកត្បូង បើកបរដោយឈ្មោះ ម៉ា លីស៊ីថូ ភេទប្រុស អាយុ៣៥ឆ្នាំត្រូវជាកូនលោកជាម៉ាលីចៅសង្កាត់​សាមគ្គី​។​ រីឯជនរងគ្រោះបើកម៉ូតូឈ្មោះ វៀន ចំប៉ា ភេទប្រុសអាយុ២៥ឆ្នាំ ដឹកកូនប្រុស ទើបមានអាយុ៣ឆ្នាំ រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ជនរងគ្រោះទាំងពីរនាក់ស្លាប់នៅកន្លែងកើតហេតុ។

    មុនពេលជួបគ្រោះថ្នាក់ជនរងគ្រោះបម្រើក្រើ​ការងារ​ជាម​ន្ត្រី​យោធា​សឹក​រង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​ ម៉ូតូដែលជនរងគ្រោះជិះមានទិសដៅផ្ទុយគ្នា​គឺ​ធ្វើដំណើរ​តាមផ្លូវ​ពី​ត្បូង​ទៅ​ជើង​ បានបុកគ្នាបណ្តាលឱ្យស្លាប់ទាំងពីរនាក់​ឪពុក​កូន​យ៉ាង​អាណោចអាធ័ម​។​ អ្នកបើកបររថយន្តបានប្រាប់អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​នៅក្រោយពេល​កើតហេតុ​ថា​ពេល​ខ្លួន​ជួប​គ្រោះថ្នាក់​ភ្លាមៗ​ក៏បាន​ចត​រថយន្ត​ហើយ​ជួយ​លើក​អ្នកបើក​ម៉ូតូ​ដាក់​ក្បែរ​ចិញ្ចើមផ្លូវ​។​

    បន្ទាប់មកក៏បានគេចចេញពីកន្លែងកើតហេតុតហេតុ​ព្រោះ​ខ្លាច​មាន​អំពើ​ហិង្សាកើតឡើង។ ចំពោះរថយន្តទុកឱ្យខាងនគរបាលដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares