• ដុតធូបទៀនសែនកុងម៉ាថ្ងៃចូលឆ្នាំចិននេះមិនប្រយ័ត្នបង្កជាអគ្គិភ័យឆេះផ្ទះផ្អើលទាំងព្រឹក
    ដោយ admin  ថ្ងៃទី 24 January, 2020  ម៉ោង 10:22 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ដុតធូបទៀនសែនកុងម៉ាចូលឆ្នាំចិន បង្កជាអគ្គិភ័យឆេះផ្ទះផ្អើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨ និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នៅផ្ទះលេខ២២៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    ម្ចាស់ផ្ទះដែលរងការភ្លើងឆេះ ជារបស់ឈ្មោះ សៅ ចម្រើន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរពេទ្យខេមរភូមិន្ទ។ មូលហេតុដុតធូបទៀនកុងម៉ាបង្ករជាអគ្គិភ័យ ឆេះផ្ទះថ្មបេតុងវីឡាកូនកាត់ ទំហំ០៥ម៉ែត្រ គុណនឹង១៥ម៉ែត្រ។ ភ្លើងបានឆេះពូក នឹងខោអាវអស់មួយចំនួន នឹងពុំបណ្ដាលឱ្យឆេះរាល ដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយក៏មិនឱ្យមានមនុស្សរងរបួសឡើយ។

    នគរបាលផ្នែកពន្លត់អគ្គីភ័យបានឲ្យដឹងថា ដើម្បីគ្រប់គ្រងឧប្បត្តិហេតុនេះ បានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ២,៥ ម៉ែត្រគូប ។ ពន្លត់ចប់ នៅម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares