• ថ្ងៃ​សែន​ចិន​ភ្លើង​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់ពីរ​ខ្នង​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង
    ដោយ admin  ថ្ងៃទី 24 January, 2020  ម៉ោង 11:20 | សន្តិសុខ​សង្គម

    (​ខេត្តស្ទឹងត្រែង)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងសង់ឡើងអំពីឈើដំបូល​ប្រក់​ដែក​ស័ង្កសី​មាន​ទំហំ​ទទឹង​១២​ម៉ែត្រ​បណ្តោយ​៧​ម៉ែត្រ​ នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចម៉ត់រាបដល់ដី កាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី២៤ខែមករាឆ្នាំ​២០២០​។

    ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​បាន​បញ្ជាក់ថា​មូលហេតុ​ដែលនាំឱ្យ​ភ្លើង​ឆាបឆេះ​ផ្ទះ​ទាំងពីរ​ខ្នង​នេះ​គឺ​ដោយសារ​ម្ចាស់ផ្ទះ​យក​កូន​ទៅ​ពេទ្យ​ហើយ​មិនបាន​ពន្លត់​ភ្លើងចង្ក្រាន​នៅផ្ទះ​បាយ​ ទើបបណ្តាលឱ្យមានការរាលដាលឆ្លងឆេះផ្ទះ​អស់យ៉ាង​នេះ​។​ ជាមួយនោះទ្រព្យសម្បត្តិនៅក្នុងផ្ទះបាន​រង​ការឆេះ​ខ្ទេច​អស់ទាំង​ស្រុង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares