• អុជ​ធូប​សែន​កសែនកុងម៉ាភ្លើងឆេះផ្ទះ២ខ្នងហ្មត់សល់តែធ្យូង ស្រុកស្ទឹងត្រង់
    ដោយ admin  ថ្ងៃទី 24 January, 2020  ម៉ោង 11:42 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចាម)៖ ផ្ទះ២ខ្នងបានឆេះរាបដល់ដី បន្ទាប់ពីម្ចាស់ផ្ទះដែលជាប់ខ្សែស្រឡាយចិនសែនព្រេនហើយបិទទ្វារទៅលេងផ្ទះសាច់ញាតិ។ ករណីនេះបានកើតឡើងនៅម៉ោងប្រហែលជាង៩ព្រឹក​ថ្ងៃទី​២៤​ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំរោង ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់។ ប៉ុន្តែនៅក្នុងហេតុការណ៍មហន្តរាយភ្លើងឆេះ​នោះ​ពុំ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​ ដោយបានឆេះបាត់ប្រាក់កាក់អស់រាប់ម៉ឺនដុល្លារ​និង​សម្ភារ​:​ប្រើប្រាស់​ជាច្រើន​ទៀត​។

    ​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ស្ទឹងត្រង់​បានឱ្យដឹងថា​ផ្ទះ​ដែល​ឆេះ​ដំបូង​គេ​សង់​ពី​ឈើ​ប្រក់​ដំបូល​ក្បឿង​មាន​ទំហំ​ទទឹង ប្រាំបី ម៉ែត្រ និង​បណ្តោយ ១៦ ម៉ែត្រ​។ ជា​កម្មសិទ្ធិ​របស់លោក ម៉ី​ន ផា អាយុ ៤៨​ឆ្នាំ​គឺ​ឆេះ​ទាំងស្រុង​និង​ឆេះ​អស់​មាស​ចំនួន​ប្រាំ​តំឡឹង​ប្រាក់​ដុល្លារ​ចំនួន​បួន​ម៉ឺន​ដុល្លារ​ប្រាក់រៀល​ចំនួន ៧០​លាន​រៀល​និង​សម្ភារ​:​ប្រើប្រាស់​ជាច្រើន​ទៀត​។​

    ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ ផ្ទះមួយខ្នងទៀតដែលឆេះអស់ទាំងស្រុងដូចគ្នា​សង់​ក៏​ពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ដែរ​មាន​ទំហំ​ទទឹង ១០ ម៉ែត្រ និង​បណ្តោយ ១៦​ម៉ែត្រ និង​ឆេះ​ខូចខាត​អស់ ប្រាក់​ចំនួន បី​ពាន់​ដុល្លារ​ម៉ាស៊ីនកិនស្រូវ​ចំនួន​មួយគ្រឿង​,​ម៉ាស៊ីន​ផលិត​នំ​បញ្ចុក​ចំនួន​មួយគ្រឿង​,​ស្រូវ​ចំនួន ២០ បេ និង​សម្ភារ​:​មួយចំនួនធំ​ទៀត​។​

    ប្រភព​នោះបាន​បន្តថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ពីរ​ខ្នង​ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​និង​ច្រើន​លាន​រៀល​នេះ​គឺ​បង្ក​ចេញពីផ្ទះ​ឈ្មោះ​ម៉ី​ន​ផា​បាន​អុជ​ធូប​សែន​កុងម៉ា​បិទទ្វារ​ផ្ទះ​ទុកចោល​ហើយ​នាំ​ក្រុមគ្រួសារ​មកលេង​ផ្ទះ​សាច់ញាតិ​នៅ​ភូមិ​បែក​អន្លូង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares