• មេភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ចងកសម្លាប់ខ្លួន
    ដោយ admin  ថ្ងៃទី 24 January, 2020  ម៉ោង 08:42 | សន្តិសុខ​សង្គម

    (ខេត្ត​កោះកុង​)៖ តាមរបាយការណ៍ស្នងការនគរបាលខេត្តកោះកុងបានឲ្យដឹងថា មេភូមិពាមកាយាយ ឃុំ​កោះ​ស្តេច សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ។ ករណីនេះ បាន​កើតឡេីងនៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង៥៤ នាទី​ព្រឹក នៅ​ចំណុចភូមិពាមកាយ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង។

    ​ភរិយាជនរងគ្រោះបាន​ឱ្យដឹងថា សពសពរងគ្រោះមានឈ្មោះ តាំង ចក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ​ពាម​កាយ ហើយនៅរយៈពេលប៉ុន្មានថ្ងៃនេះ ប្តី​របស់គាត់​មាន អា​ការៈខុសប្លែក​ពី​ធម្មតា ហើយគាត់តែងតែតាមមេីលរហូត ។លុះដល់​ព្រឹក​មិញ ពេល​ភ្ញាក់​ពី​គេង គាត់​ចូល​បន្ទប់ទឹក ស្រាប់តែ​ប្តី​របស់គាត់ បាន​យក​ដែក​ព្យួរ​ខោអាវ មក​ចង​មាត់ទ្វារបន្ទប់ទឹក ហើយក៏​ដើទៅក្រោយផ្ទះ គាត់​ក៏បាន​ស្រែក​ឆោឡោឱ្យអ្នកជិតខាងជួយ រួច​ក៏​នាំគ្នា​ទៅរក​ប្តី របស់គាត់ ស្រាប់តែ​ប្រទះឃើញ ប្តី​គាត់​ចងក នឹង​ដើមស្មាច់កម្ពស់ប្រហែល៣ម៉ែត្រ ដែលមាន​ចំងាយ​ប្រមាណ ៤៥០​ម៉ែត្រ ពីពីផ្ទះរបស់គាត់។ ហើយ​អ្នកជិតខាង ក៏បាន​ឡើងយកគាត់ចុះ តែ​គាតែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមនោះបានរាយការណ៍មកប្រាប់សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ស្តេច។

    ក្រោយ​ទទួលបាន​ពត៌មាន កម្លាំង​ជំនាញ អធិការ​ស្រុក​គី​រី​សាគរ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​កោះ​ស្តេច ដោយមាន​ការចូលរួម​ពី​មន្ត្រី ពេទ្យ​មណ្ឌល​សុខភាព​កោះ​ស្តេច និង​អាជ្ញា​មូលដ្ឋាន ចុះ​ធ្វើការ​កោសល្យវិច័យ​សព ក្រោយ​ពិនិត្យ​បាន​សន្និដ្ឋានថា សព​រងគ្រោះ​ពិតជា​បាន​ចងកសម្លាប់ខ្លួន​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន​។ សមត្ថកិច្ចវបាន ប្រគល់សពជូន​ក្រុមគ្រួសារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares