• លោកមេគយ យី ថុល រងការចោទប្រកាន់ថា បើកឱ្យទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារព្រែកចាក
    ដោយ admin  ថ្ងៃទី 24 January, 2020  ម៉ោង 07:46 | រាយការណ៍​ពិសេស

    (ខេត្តកំពត)៖ ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បង្ហើបឱ្យដឹងថា លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក នៅតែបណ្តែតបណ្តោយឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​មានប្រភពផលិតខុសប្រក្រតីច្រើនជាងមុខនាំចូលយ៉ាងគគ្រឹកគគ្រេង។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យី ថុល ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះទេ។

    មន្ត្រីពាក់ព័ន្ធនៅមាត់ច្រកទ្វារព្រែកចាកបានឱ្យដឹងទៀតថា លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន ទំនងអាចមាន ការសម្របសម្រួលពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត ហើយសុទ្ធតែទទួលបាន ផលប្រយោជន៍ទើបលោកយី ថុល អាចបំពាននីតិវិធីប្រមូលពន្ធ ដែលធ្វើឱ្យរដ្ឋនៅតែខាតបង់ប្រាក់ចំណូលពីពន្ធបានយ៉ាងរលូន។ ក្រៅពីនេះលោក យី ថុល តែងតែ​ប្រើប្រាស់​ឈ្មោះ លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទព្រមទាំងឈ្មោះមន្ត្រីគយធំៗដើម្បីបិទបាំងអំពើពុករលួយ ។

    ចាប់តាំងពីលោក យី ថុល ក្លាយជាប្រធានការិយាល័យច្រកទ្វារព្រែកចាក ក្រុមអ្នករកស៊ីដឹកទំនិញពីប្រទេសវៀតណាមស្របច្បាប់បានលើកឡើងថា បច្ចុប្បន្នច្រកទ្វារនេះពោរពេញទៅដោយទំនិញបង់ពន្ធមិនគ្រប់ទំនិញគេចពន្ធ និងទំនិញក្លែងក្លាយ ដែលមួយចំនួនដាក់ស្លាកយីហោផលិតក្នុងប្រទេសកម្ពុជា ឬនៅប្រទេសថៃ តែត្រូវបានគេនាំពីប្រទេសវៀតណាមចូលតាមច្រកនេះទៅវិញ ហើយទំនិញខ្លះមិនមានស្លាកសញ្ញាទៀតផង។ ប៉ុន្តែគេមិនដែលឃើញមន្ត្រីគយក្រោមការដឹកនាំរបស់លោកយាយថុលទប់ស្កាត់បញ្ចប់រឿងខុសច្បាប់នេះទេ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានយើងកំពុងស្វែងរកការបំភ្លឺពីលោក យី ថុលពុំទាន់បាននៅឡើយទេ៕

    loading...
    shares