• សិស្ស​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា​១០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​ពេល​កំពុង​សិក្សា​
    ដោយ admin  ថ្ងៃទី 23 January, 2020  ម៉ោង 11:30 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ សិស្សស្រីចំនួន១០នាក់ដែលកំពុងសិក្សានៅវិទ្យាល័យ​ ហ៊ុនសែន កែវសីមា ស្ថិតនៅក្នុងស្រុកកែវសីមានៃខេត្តមណ្ឌលគិរី​ បានដួលសន្លប់ជាបន្តបន្ទាប់។​ ក្រុមគ្រូពេទ្យ មូលដ្ឋានកំពុងសង្គ្រោះនិងតាមដាន។

    សិស្សម្នាក់ក្នុងចំណោមសិស្សដែលដួលសន​ដួលសន្លប់ បាន​រៀបរាប់ថា ក្នុងពេល​កំពុង​សិក្សា​ពេល​រសៀល ក៏​ស្រាប់​តែមាន​សិស្ស​ម្នាក់​បាន​ដួលសន្លប់​ក្នុង​បន្ទប់រៀន​។​ មួយសន្ទុះក្រោយមកក៏មានការដួលជាបន្តបន្ទាប់​ទៀត​ពេល​ឃើញ​មិត្ត​ភ​ក្កិ​របស់ខ្លួន​សន្លប់​។​ សិស្សដដែលបានរៀបរាប់ថា នៅសាលារៀនរបស់ពួកគេ គឺជា​អគារសិក្សា​ថ្មី​ដែល​ទើប​សាងសង់​រួច​ និងនៅក្បែរព្រៃការពាររបស់ដែនជម្រកសត្វព្រៃ​កែវ​សីមា ។​

    នៅពេលដែលដួលសន្លប់នោះអាកាសធាតុនៅក្នុងបន្ទប់រៀនមានសភាពក្តៅខ្លាំងបើទោះបី​ជាមាន​កង្ហារ​ចំនួន​ពីរ​គ្រឿង​ក៏ដោយ​។​សិស្ស​ដដែល​បន្តថា​ចំពោះ​អាកា​រៈ​នៃ​សិស្ស​ដែល​ដួលសន្លប់​គឺមាន​ការ​ចុក​ជើង​ណែន​ដើមទ្រូង​ពិបាក​ដកដង្ហើម​និង​វិលមុខ​។​ ជាមួយគ្នានេះលោកគ្រូម្នាក់បានបញ្ជាក់ដែរថាអាកាសធាតុ​នៅ​ថ្ងៃកើតហេតុ​នេះ​មាន​ភាព​ក្តៅ​ហប់​ខ្លាំង​។​
    សិស្សបានដួលសន្លប់ជាបន្តបន្ទាប់ដែលត​ដែល​តម្រូវឱ្យ​លោកគ្រូ​អ្នកគ្រូ​រួមទាំង​អាជ្ញាធរ​ប្រញាប់ប្រញាល់​បញ្ជូន​សិស្សានុសិស្ស​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​។​

    លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជន​ឈ្មោះ​សុខ​ បញ្ញា២ បានឱ្យដឹងថា ចំពោះអាការៈអាចបណ្ដាលមកពីក្តៅខ្លាំង និងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន។ ក្រោយការដួលសន្លប់ដែលបានអូសបន្លាយចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃទី​២៣​ ខែមករានេះ។

    ក្រោមកិច្ចអន្តរាគមន៍ពីលោកឧត្តមសេត្ត​ម​សេនីយ៍​ទោ​ ឡោសុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​,​លោក​ នួន សារ៉នអភិបាលស្រុកកែវសីមា រួមទាំងអាជ្ញាធរមន្ត្រីរាជការទាំងអស់។​ ក្រុមការងារបានដុតដៃដុតជើងជួយសង្គ្រោះសិក្សា​នុ​សិស្ស​ដោយ​ខ្លះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ខ្លះទៀត​ត្រូវ​បញ្ជូនទៅ​មណ្ឌល​សុខភាព​កែវ​សីមា​ និងអ្នកដែលមានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។​

    ករណីដួលសន្លប់នៅក្នុងវិទ្យាល័យហ៊ុនសែ៊ុនសែន​កែវ​សីមា​នេះ​ត្រូវបាន​សិស្សានុសិស្ស​បញ្ជាក់ថា​មិនមែនជា​លើក​ទី​១​ទេ​ដែលមាន​ការដួលសន្លប់​បែបនេះ​។​ ការដួលសន្លប់នេះគឺបានអូសបន្លាយអស់រយៈពេល​ច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែ​មានតែ​សិស្ស​ម្នាក់​ ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់ហើយនា​ថ្ងៃទី​២៣​មករា​នេះ​ចំនួន​នៃ​អ្នកសន្លប់​មានការ​កើតឡើង​តែម្តង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares