• យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបុកជាមួយរថយន្តកំពុងបើកបញ្ច្រាស់ទិបណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស
    ដោយ admin  ថ្ងៃទី 23 January, 2020  ម៉ោង 10:12 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅ​នឹងកន្លែង​និងម្នាក់ទៀតរបួសបែកក្បាលជិះម៉ូតូដូចគ្នាបុកជាមួយរថយន្ត។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាន កើតឡើងនៅពវេលាម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​២៣​ ខែមករា ឆ្នាំ២០២០លើផ្លូវ​ជាតិ​លេខ​៥​ ចន្លោះគីឡូម៉ែត្រ ៨២-៨៣ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    មុនពេល​កើតហេតុ​មាន​ម៉ូតូ​ស៊េរី​០១៤ មួយ​គ្រឿង បើកបរ​ដោយ​យុវជន ឈ្មោះ ង៉ុ​យ ខៀវ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ មេ​ទឹក ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ឌុប​មិត្តភ័ក្ដិ​ម្នាក់ទៀត​ពីក្រោយ ឈ្មោះ ស៊ន សន អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ/​ឃុំ​ជាមួយគ្នា។ លុះដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​គា កូរ៉េ​ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5730 បើកបរ​បញ្ច្រាសទិសគ្នា ពី​ត្បូង​ទៅ​ជើង ក៏បាន​បុក​ជាមួយ​នឹង​ម៉ូតូ​ចំ​កណ្ដាល​ទ្រូង​ផ្លូវ​តែម្ដង បណ្ដាល​ឱ្យយុវជនឈ្មោះ ស៊ន សន ជិះ​ពីក្រោយ​ អត់​ពាក់​មួក​សុវត្ថិភាព ដួល​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​ស្លាប់​នៅ​កន្លែងកើតហេតុ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ង៉ុ​យ ខៀវ ពាក់​មួក​សុវត្ថិភាព​បាន​រងរបួស​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​។​

    ​ក្រោយពេល​កើតហេតុ ត្រូវ បាន គេ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ រីឯ​អ្នកបើកបររថយន្ត មិន ស្គាល់ អត្តសញ្ញាណ​នោះទេ បានទុករថយន្តចោលនៅ កន្លែងកើតហេតុ ហើយបានរត់គេចខ្លួន​បាត់​។ ចំពោះ​មធ្យោបាយ​បង្ករ​ត្រូវសមត្ថកិច្ច អូសយកទៅរក្សាទុកនៅ ការិយាល័យ នគរបាលចរាចរណ៍ ផ្លផ្លូវគោក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares