• សិស្សសាលាវិទ្យាល័យហ៊ុនសែនស្វាយធំ ប្រមាណ៥៥នាក់ ក្អួតចង្អោរ និងកំពុងសង្រ្គោះ
    ដោយ admin  ថ្ងៃទី 23 January, 2020  ម៉ោង 07:49 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ កាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សិស្សថ្នាក់ទី៧ នៃ សាលាវិទ្យាល័យហ៊ុនសែនស្វាយធំ ប្រមាណ៥៥នាក់ ស្រី៣២នាក់ បានកើតអាការៈ ឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត។

    នាយកសាលាបានបានរាយការណ៍ភ្លាមៗជូននគរបាលប៉ុស្តិ៍កណ្តែក ហើយកម្លាំងនគរបាលប៉ុស្តិ៍កណ្តែក និងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកប្រាសាទបាគង សហការណ៍ជាមួយ កម្លាំងគណ:បញ្ជាការឯកភាពស្រុកប្រាសាទបាគង ដែលមានលោកសូរ ប្លាតុង ជាប្រធាន ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិស្សានុសិស្ស ខាងលើ ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល។

    ក្រោយធ្វើការពិនិត្យបរិវេណសាលា ទើបយើងដឹងថាមូលហេតុដែលបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន បច្ចុប្បន្ន ស្ថានភាព ក្មួយៗសិក្សានុសិស្ស ខាងលើទាំង៥៥នាក់ មានភាពប្រសើរជាធម្មតាវិញហើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares