• លោក កែវ វ៉ា​ន្នី មេគយខេត្តតាកែវ បង្កើតប៉ុស្តិ៍គយចល័ត២ កន្លែង ឈរជើងប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​ពីវៀតណាម គ្មានការត្រួតពិនិត្យ!
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 13:37 | រាយការណ៍​ពិសេស

    (​ខេត្តតាកែវ) ៖ លោក កែវ វ៉ា​ន្នី ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​មជ្ឈដ្ឋាន​គយ​កោត សរសើរថា ពូកែ​រកលុយយកទៅអភិវឌ្ឍន៍ មុខតំណែង​បាន​យ៉ាង​ឆប់រ​ហ័ស ពី​ប្រធាន​កា​រិ​យ​ល័យ​គយ​ច្រក​តន់​ហន់ ដែលមិនសូវសម្បូរខ្លាញ់បានជ្រេមកយកមុខតំណែង ជាប្រធានសាខាគយ ខេត្តតាកែវ​បាន​យ៉ាងងាយស្រួល ជំនួស​លោក អេ​ន សំអុល ដែល​ដល់អាយុ​ចូលនិវត្តន៍​។ គេ​នៅ​ចាំបាន​ថា លោក កែវ វ៉ា​ន្នី ត្រូវបាន លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​គយ ជួសមុខ​ឱ្យ លោក គុណ ញឹម បាន​ធ្វើជា​អធិបតីប្រកាស​តំណែងប្រធានសាខាគយ ខេត្តតាកែវ​កាលពី​ល្ងាច ថ្ងៃ​អង្គារទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ មកម៉្លេះ។

    ចាប់តាំងពី​លោក កែវ វ៉ា​ន្នី ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ រហូតមកដល់​បច្ចុប្បន្ន ត្រូវបាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត រិះគន់ថា ក្រោម​ការដឹកនាំរបស់លោក គេ​ឃើញតែ មន្ត្រី​គយ​ដេក​ចាំតែ​រាប់​ក្បាល​ឡាន​យកលុយ​មិនដែល​ឃើញ ពិនិត្យទំនិញឱ្យបានត្រឹមត្រូវនោះទេ ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឱ្យឈ្មួញ​ខិលខូច នាំចូល​ទំនិញ គេចពន្ធ និងខុសច្បាប់ ដូចជា​ការនាំចូល​ដែក គ្រឿងបន្លាស់ ទំនិញ​ចាប់ហួយ តាម​ច្រក​ដែនទឹក ព្រែក​បាក់ដៃ និង​ច្រក កំពង់​ក្រសាំង និងច្រកភ្នំដិន ដែលមានការបញ្ជាក់ថា ឈ្មួញបង់ពន្ធតែ ៣០ភាគរយទៀតផង ហើយគេក៏មិនដែលឃើញមន្ត្រីគយសាខាខេត្តតាកែវបង្ក្រាបឡើយ។ ករណីបណ្ដែត បណ្ដោយឱ្យទំនិញមិនប្រក្រតីឆ្លងកាត់ខេត្តតាកែវនេះ លោក កែវ វ៉ា​ន្នី បាន​ចាត់តាំង​ក្រុម គយ​ចល័ត​ប្រចាំការ​នៅក្នុង​ខេត្ត​ឱ្យឈរ ជើងរហូតដល់ទៅពីរកន្លែង ចាំប្រមូលលុយឆៅធ្វើឡើងដោយផ្ទាល់មាត់គ្មានវិក្កយបត្រ ឬឯកសារបង់ប្រាក់អ្វីឡើយ។

    ប្រភពដដែលបានបញ្ជាក់ថា់ថា ច្រើន​ឆ្នាំ​មកហើយ ដែល​មន្ត្រី​គយ ខេត្តតាកែវ បង្កើត​ទីតាំង​កុងត្រូល​គយ​ចល័ត​យ៉ាង ហោចណាស់ពីរកន្លែង ដើម្បី​ស្ទាក់​យកលុយ​ពី​រថយន្ត​ដឹកទំនិញ ដែល​មួយកន្លែង​ស្ថិតនៅក្នុង​ឃុំ​គិរី​ចុង​កោះ ក្បែរ​ទីរួមស្រុក​គី​រី​វង្ស និង​មួយកន្លែង​ទៀត​ស្ថិតនៅក្នុង​ឃុំ​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ គឺ​ស្ថិតនៅ​អម​កំណាត់​ផ្លូវជាតិ​លេខ​២ ដូចគ្នា ដែល​ធ្វើ​សកម្ម ភាពប្រមូល ប្រាក់ពីឈ្មួញ ដោយ​មិន​ខ្វល់អ្វីទាំងអស់។ ទោះយ៉ាងណា​លោក កែវ វ៉ា​ន្នី មាន​ទម្លាប់​ភូតភ​ថ្នាក់លើ​ថា ការដាក់​ប៉ុស្តិ៍​គយ​ចល័ត​ទាំងពីរ​កន្លែង​នោះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ទំនិញគេចពន្ធ​។​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ និងរដ្ឋាករ ខេត្តតាកែវ ត្រូវ​មន្ត្រី​ក្នុង​ខេត្តលើកឡើងថា កាលដែលលោក កែវ វ៉ាន្នី បណ្ដែតបណ្ដោយឱ្យមានការនាំទំនិញចូលបង់ពន្ធមិនគ្រប់និងទំនិញគេចពន្ធ អាចជាឱកាសលោក កែវ វ៉ាន្នី ចិត្តចែកមនុស្សស្និតឱ្យប្រមូល ប្រាក់ពីឈ្មួយបានយ៉ាងងាយស្រួល។ ដោយសារ​មានការ​ឃុបឃិត​គ្នា ពី​មន្ត្រី​គយ​ខេត្តតាកែវ គេ​សង្កេតឃើញ ពួក​ឈ្មួញ ដឹកទំនិញ​គេចពន្ធ និង​ចំណីអាហារ មាន​ជាតិគីមី ចូលមក​ដល់ រាជធានី​ភ្នំពេញ លក់​ចែកចាយបានយ៉ាង​រំភើយ ហើយ​ក្រុម​ឈ្មួញ​ខិលខូច​ទាំងនោះ​ពេញចិត្ត ដោយ​កោត សរសើរ លោក កែវ វ៉ា​ន្នី សឹង​ថា​អាចជួយ​ធ្វើ​អន្តរាគមន៍ រៃអង្គាសប្រាក់គ្នា បើមេគយហ៊ានដកលោកចេញពីប្រធានសាខាគយន​សាខាគយ​ខេត្តតាកែវ​។​

    ​ក្រុម​ឈ្មួញ​ដឹកទំនិញ ពី​ប្រទេស​វៀតណាម​តាម​ច្រក​នានា ចូល​តាម​ខេត្តតាកែវ បាន​បង្ហើប​ថា សព្វថ្ងៃនេះ រថយន្ត​ទាំង​តូច​ទាំង​ធំ ដឹកទំនិញ ទាំង​បន្លែ​ត្រី​សាច់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសំណង់ សាំង ។​ល​។ បើក​មក​កាត់ មុខ​ប៉ុស្តិ៍​គយ​ចល័ត​របស់​ខេត្តតាកែវ គឺ​ត្រូវតែ ឈប់​បង់លុយ​តាម​ការទាមទារ​ពី​មន្ត្រី​គយ​ប្រចាំ​ប៉ុស្តិ៍ ហើយ​គេ​សង្កេតឃើញ​មន្ត្រី​ចាំ​យកលុយ​នោះ​ស្លៀកពាក់​ស៊ីវិល ដោយ​បង្គាប់​ឱ្យ​បង់​ចាប់ពី ២​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​រៀល ១៥ម៉ឺនរៀល និងរហូតុរាប់រយដុល្លារក៏មាន ទៅតាម​ប្រភេទ​រថយន្ត​ដឹកទំនិញ ប្រភេទ​មុខ ទំនិញតិច ឬច្រើន ដោយ​មន្ត្រី​គយ មិន​ខ្វល់​ថា ទំនិញ​ទាំង អស់នោះ ជា​ទំនិញ​ស្របច្បាប់ ឬក៏​ខុសច្បាប់ នោះទេ សំខាន់​ឱ្យតែមកដល់កន្លែង ត្រូវតែ​ឈប់​បង់លុយ​តាម​ការកំណត់ តែបើ​ហ៊ាន​គេចវេស នឹង​ប្រដេញ​ចាប់​មក​ពិន័យ​ជា​ប្រាក់​តាម​អារម្ន​ណ៍​លោក​គយ​គាត់​ខឹង​មិនខានឡើយ​។

    ទាក់ទិននឹងការលើកឡើងខាងលើនេះគេហទំព័រ “ខ្មែរអង្គរ” មិនទាន់អាចសុំការបំភ្លឺពីលោក កែវ វ៉ាន្នី បាននៅឡើយទេ៕

    loading...
    shares