• មន្ត្រីយោធាពាក់សក្តិ៣ នៅអង្គភាពកងវិស្វកម្មក្រសួងការពារ ជាតិ ស្រវឹងស្រាកំរិត០,៨៣ បើកឡានបុកម៉ូតូនិងកង់សិស្សសាលា​ដួលរាយពេញផ្លូវ នឹងរបួសមនុស្ស នៅក្រុង​កំពង់ឆ្នាំង
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 10:35 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង) ៖ ​នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ​២០២០ ខណៈ​ដែល​សិស្ស​កំពុង​តែ​សម្រុក​ចេញពី​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្រាប់តែ​មាន​រថយន្ត​ពាក់​ស្លាក​លេខខេមរភូមិន្ទមួយ​គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​រះ​ម៉ូតូ​ និងកង់សិស្សសាលាជាច្រើនគ្រឿង បណ្ដាល​ឱ្យសិស្ស និងគ្រូ រង​របួសធ្ងន់​ និងស្រាល។ ភ្លាមនោះអ្នកបើកបររថយន្តបង្កបានឃាត់ខ្លួនជូនសមត្ថកិច្ច។

    សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍ក្រុង​កំពង់ឆ្នាំង​បាន​ឱ្យដឹងថា មុន​ពេល​កើតហេតុ ​ខណៈ​ពេលគ្រូ និងសិស្ស កំពុង​ចេញពី​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដោយ​ខ្លះ​កំពុង​ឆ្លងថ្នល់​ជាតិ​លេខ​៥ និង​ខ្លះ​ទៀត​បំរុង​នឹង​ឆ្លង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក NISSAN NAVARA មួយ​គ្រឿង ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខខេមរៈភូមិន្ទ2-74 36 បើកបរ​ដោយបុរស​ម្នាក់​ឈ្មោះ ហាយ លី​ហួត មាន​ឋានន្តរស័ក្តិ អនុសេនីយ៍​ឯក នៅ​អង្គភាព​កង​វិស្វកម្ម​ក្រសួងការពារជាតិបាន​បើក​ល្បឿន​លឿន ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង ហើយក៏​បាន​ជ្រុល​ទៅ​បុក​និង ម៉ូតូ​ម៉ាក​វ៉េវមួយ​គ្រឿង ដែល​កំពុង​ឆ្លងថ្នល់ រួច​រថយន្តជ្រុល​ល្បឿនទៅ​មុខ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទៀត​បាន​ជ្រុល​ទៅ​បុក​កង់ ដែល​ជិះដោយ​យុវតី​ម្នាក់ និង​បាន​បន្ត ជ្រុល​ទៅ​បុក​នឹងម៉ូតូ២គ្រឿងទៀត ដែល​ជិះ​ដោយ​សិស្ស​ និងគ្រូ កំពុង​តែ​ឈប់​ស្ងៀម បំរុង​ឆ្លងថ្នល់ បន្ទាប់​មក​ទើប​រថយន្ត​បាន​បុក​ឡើង​លើ​ខឿន​ផ្លូវទើប​ទៅ​មុខ​លែងរួច ។

    ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​គ្រូ​និង​សិស្ស​ចំនួន​៤​នាក់ ​បាន​រង​របួសធ្ងន់​ និងស្រាល ក្នុង​នោះ​យុវតីជិះកង់​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ជាមួយ​គ្នា​នេះ គេ​ឃើញ កង់​យុវតី​រង​គ្រោះ ជាប់​នៅ​ពីក្រោម​រថយន្ត ចំណែក​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក ស្មាស់​ពាក់​ស្លាក​លេខ ភ្នំពេញ 1D-8858 និង​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1E.5409 បាន​រង​ការ​ខូចខាត​ធ្ងន់​នៅ​ជាប់​ពីមុខ​រថយន្ត រីឯ ម៉ូតូ​ម៉ាក​វេ​វ ដែល​បុក​មុនគេ​ខូចខាត​ស្រាល ។

    ចំណែករថយន្តបង្កបានរងការខូចខាតផ្នខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំពោះ​មធ្យោបាយ​មាន​ម៉ូតូ​៣​គ្រឿង កង់​១​គ្រឿង និង​រថយន្ត​បង្ករ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ចរាចរ​ណ៌​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្មត្ថកិច្ចឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ។

    នៅព្រឹកថ្ងៃទី២២មករា នេះ លោក​វរសេនីយ៍ឯក ឈឹ​ម សា​រុន នាយការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង បាន​ឱ្យដឹងថា អ្នកបើកបរ រថយន្ត​បង្ក​​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ បន្ទាប់​ពី​សាកសួរ និង​វាស់​ជាតិ​អាល់កុល ឃើញ​មាន​កំរិត ០,៨៣ ដែល​តាម​ផ្លូវច្បាប់ អ្នកបើកបរ​ទាំងឡាយ​ណា មាន​ជាតិ​អាល់កុល​កំរិត​ចាប់ពី​០,៤០​ឡើង​ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ ចំណែក កំរិត​ក្រោម ០,៤០​ចុះ​ក្រោម ត្រូវ​ផាកពិន័យ​តាម​ច្បាប់ ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares