• កម្មការិនីរោងចក្រ វ៉ូណាមី នៅខេត្តតាកែវ បន្តដួលសន្លប់ពីរថ្ងៃជាប់ៗគ្នា
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 10:30 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ ឈានមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានកម្មករ កម្មការនី៤៥នាក់ បានដួលសន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី។

    តាមការបញ្ជាក់ពី លោក មូល វិចិត្រ អភិបាលរង ខេត្តតាកែវ បានឱ្យដឹងថាក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្មករដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា។

    លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ឱ្យដឹងថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យ ក៏ចាប់ផ្តេីមដួល សន្លប់ជាបន្តបន្ទាប់គ្នាយ៉ាងតែម្តង។

    លោក ម៉ឹង វីរីយ៉ាបានបន្ថែមថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ្លិតទឺឹក បានពិនិត្យឃេីញថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចអោយខ្យល់បរិសុទ្ធចេញចូលបាន។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឱ្យរៀបចំសម្អាតឡើងវិញរួចហើយ។

    ជុំវិញករណីដួលសន្លប់នេះដែរ បើតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទី ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី មានកម្មករ កម្មការនីដួលសន្លប់ ចំនួន ៤៤ នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares