• ម៉ូតូបុកជាមួយម៉ូតូនៅស្រុកសង្កែ របួសធ្ងន់​៣​នាក់​
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 07:23 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ បុរសបីនាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរ​ដើម្បី​សង្គ្រោះបន្ទាន់​ ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូបុកជាមួយ​ម៉ូតូ​។​ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​ព្រឹក​ថ្ងៃទី​២១​ ខែមករា ឆ្នាំ២០២ នៅលើកកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី​០៦​ភូមិ​ស្វាយ​ធំ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។​

    ​លោក​ ជា វណ្ឌី អធិការរងស្រុលសង្កែបានឱ្យដឹងថាម៉ូតូម៉ាក​ហុងដា​ពណ៌​ខ្មៅ​C125​ សេរី១៩ ពាក់ស្លាកលេខបាត់ដំបង1AG-0225 ជិះឌុបគ្នាស្រីប្រុសពីរនាក់។អ្នកបើកបរ​ឈ្មោះ​ ជឿន វិត ភេទប្រុស មុខរបរជាងសំណង់រស់នៅភូមិពុកឆ្មា (​ជនបង្ក​)​ ដោយ​បើក​ឌុប​ស្ត្រី​ម្នាក់​ឈ្មោះ​.​ពឿ​ត​ ដារ៉ាត់។

    ​ម៉ូតូ​ជនរងគ្រោះ​ដែល​បើកបរ​នៅខាងមុខ​តែម្នាក់ឯង​មានឈ្មោះ​ រឿប សារី ភេទស្រី រស់នៅភូមិទួលល្វៀង (​កំណប់​)​ ជិះ​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​C125​ ពណ៌ខ្មៅ ស៊េរី១៩ពាក់ស្លាកលេខបាត់ដំបង1AD-4065​។​ បន្ទាប់មក ជនរងគ្រោះទាំងសងខាងត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះមន្ទីរពេទ្យវិសាលសុខ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares