• ករណី​លួច​រថយន្ត​កាលម៉ាក ឡិចស៊ីស NX200T កាលពីប៉ុន្មានថ្ងៃមុន ​ឥឡូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​
    ដោយ admin  ថ្ងៃទី 21 January, 2020  ម៉ោង 10:30 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ដែលបាន​បន្លំ​ខ្លួន​ជាជាង​មក​ត​ភ្ជាប់​ GPS ម្ចាស់ភ្លេចខ្លួន បានលួចបើករថយន្តម៉ាក ឡិចស៊ីស NX200T មួយគ្រឿងនៅខណ្ឌពោធិ៍សែនជ័យគេចបាត់នោះ ឥឡូវកម្លាំងនគរបាលខណ្ឌសែនសុខ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផ្ទៃបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានហើយ។

    ​សមត្ថកិច្ច​បានរំឭកឱ្យដឹង​ថា​ ជនសង្ស័យបានប្រព្រឹតកាលពីវេលាម៉ោង១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ ខែមករាឆ្នាំ២០២០ ​នៅ​ភូមិ​ព្រៃ​ជី​សាក់ ​សង្កាត់​ចោមចៅ​៣​ ខណ្ឌពោធិសែនជ័យ ហើយ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ជួយ​អន្តរាគមន៍​។​

    សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងទៀតថា​ទៀតថា​ រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ​រថយន្ត​នេះ​ត្រូវ​នគ​របាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ប្រទះឃើញ​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុងភូមិ​ត្រពាំង​ស្វាយ​សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​។​

    បន្ទាប់មកសមត្ថកិច្ចដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​ហ៊ួ​ម៉េង​វ៉ាង ​អធិការ​ខណ្ឌ​ដាក់​កម្លាំង​ឃ្លាំមើល​រហូតដល់​វេលា​ម៉ោង​៩​ និង៣០នាទី យប់ថ្ងៃទី២០ ខែមករា បានលេចមុខ​ជនសង្ស័យ​មក​មើល​រថយន្ត នគរបាល​ចាប់ខ្លួនបាន​តែម្តង ។​

    ​រថយន្ដ​ដែល​ចោរលួច​ម៉ាក​ឡិច​ស៊ី​ស​NX200T​ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AY-6695​ មានម្ចាស់ឈ្មោះសាញ់ ​ចិន្តា​ ភេទ​ស្រី​ អាយុ៤៨ឆ្នាំ ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​កើតហេតុ​។​ចំណែក​កូនស្រី​ជា​អ្នក​បើ​ប្រាស់​រថយន្ត​នេះ​ឈ្មោះ​សន​ ស៊ីវ​ហុង​ អាយុ​២៥​ឆ្នាំ​ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យ ឈ្មោះ ខន ពន្លក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើតនៅ​ខេត្តកំពង់ចាម ។​

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល​ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំយកទៅ​សាកសួ​របន្ត​ និងកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares