• បង្រ្កាបសិប្បកម្មកែច្នៃឈើលោតឆ័ត្រ ២កន្លែង
    ដោយ admin  ថ្ងៃទី 21 January, 2020  ម៉ោង 10:23 | សន្តិសុខ​សង្គម

    (ខេត្តពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាកាដ្ឋានខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង និងចំរុះស្រុកវាលវែង ចុះបង្រាបទីតាំងកៃច្នៃឈើគ្មានលិខិតអនុញាត២កន្លែង ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដកហូតវត្ថុតាងរួមមាន៖ ឈើ និងម៉ាស៊ីន យករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ។

    ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា លទ្ធផល៖ ដកហូតវត្ថុតាងឈើចំរុះ លេខ២ចំនួន ២៦០ សន្លឹក ស្មើនឹងចំនួន ១៧,៥០១ម៉ែត្រតី្រគុណ និងក្បាលម៉ាស៊ីនចំនួន ២គ្រឿង វត្ថុតាងរិបអូស និងធ្វើការដកហូត ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅទីចាតការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរងចាំបន្តនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares