• មនុស្ស​៦​នាក់​ស្លាប់​និង​របួស​២៥​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២០​មករា​
    ដោយ admin  ថ្ងៃទី 21 January, 2020  ម៉ោង 07:31 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសគិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១៩​ ដល់ម៉ោង២រសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២០នេះ បណ្តាលឱ្យមនុស្សស្លាប់៦( ស្រី ១នាក់ ) និងបង្កឱ្យមានរបួសធ្ងន់ – ស្រាល ២៥នាក់ ( ស្រី ៩ នាក់ ) ។

    ​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

    ​ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និង របួស សរុបចំនួន ៣១នាក់ នៅថ្ងៃទី២០ ខែមករានេះ គឺ កើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន៨លើក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares