• ចាប់មន្ដ្រីយោធាម្នាក់ ក្រោយបាញ់បោះសេរី នៅខណ្ឌដង្កោ
    ដោយ admin  ថ្ងៃទី 20 January, 2020  ម៉ោង 15:55 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ បម្រើការងារនៅអង្គភាពយោធភូមិភាគពិសេស ក្រោយស្រវឹងស្រាបាញ់បោះសេរី បង្កឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានបង្រ្កាបចាប់ខ្លួន។ នេះបើយោងតាម របាយការណ៍ របស់កងរាជអាវុធហត្ថខណ្ឌដង្កោ ដែលបណ្ដាញព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

    របាយការណ៍ បានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មី ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប្រើប្រាស់ អាវុធខ្លី១ដើម ម៉ាកឡុកបាញ់ចំនួន២គ្រាប់ កាលពីវេលាម៉ោង០៧ និង៤០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចម្តុំលំនៅឋាន របស់ជនសង្ស័យ។

    របាយការណ៍ របស់កងរាជអាវុធហត្ថខណ្ឌដង្កោ បានសបញ្ជាក់ទៀតថា ជាមួយនិងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតអាវុធខ្លីម៉ាកឡុក១ដើម គ្រាប់ចំនួន១០គ្រាប់ នឹងនៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យរកឃើញ សំបកគ្រាប់០១គ្រាប់។

    ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares