• ឆ្លងចរន្តខ្សែភ្លើងបង្កជាអគ្គីភ័យឆាបឆេះរថយន្តដឹកសាំង១គ្រឿង
    ដោយ admin  ថ្ងៃទី 20 January, 2020  ម៉ោង 11:36 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ រថយន្តមួយគ្រឿង ដែលផ្ទុកប្រេងសាំង និងប្រេងម៉ាស្សូត៤៥កាន បានឆាបឆេះយ៉ាងសន្ធោរសន្ធៅបំផ្លាញទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង។ ហេតុការណ៍ បានកើតឡើងនាវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

    លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ថាមុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបានផ្ទុកប្រេងចំនួន ៤៥កានបម្រុងដឹកចែកចាយឱ្យម៉ូយ។ ក្នុងនោះប្រេងសាំងមានចំនួន ១០កាននិងប្រេងម៉ាស៊្សូតមានចំនួន៣៥កាន។

    លោកបន្តថាស្របពេលដែលបើកចេញពីផ្ទះបានបន្តិចក៏បានឆាបឆេះឡើងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល។ ស្ថិតក្នុងពេលនោះដែរសមត្ថកិច្ចប្រមាណ ១៥០នាក់បានចុះជួយធ្វើអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ចំនួន២គ្រឿងទឹកចំនួន៩០០០លីត្រនិងគ្រាប់បែកពន្លត់អគ្គីភ័យចំនួន២០គ្រាប់ផងដែរ ទើបធ្វើឱ្យភ្លើងរលត់ជាស្ថាពរ។

    លោកបានឱ្យដឹងផងដែរ ម្ចាស់រថយន្ត ជួបឧប្បត្តិហេតុមានឈ្មោះ ផៃ ជឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ សួន រដ្ឋា អាយុ២៨ឆ្នាំ មុខរបររកស៊ី ហើយហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ប៉ុន្តែបានឆេះរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ និងប្រេងចំនួន៤៥កាន មានប្រេងសាំង១០កាន និងប្រេងម៉ាស៊្សូត៣៥កាន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares