• កូនទើបទិញម៉ូតូអោយ ជិះឡើងដីទួល ទៅបុកដើមជ្រា បាក់ក ស្លាប់មួយរំពេច
    ដោយ admin  ថ្ងៃទី 20 January, 2020  ម៉ោង 11:10 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល) ៖ បុរសចំណាស់ម្នាក់ ជាគណៈកម្មការធិការវ​ត្ត​ទួ​​ល​​​ស្លែ​ង បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារ បើកម៉ូតូ ទៅ​បុ​ក​ដើ​ម​ជ្រា កាលពីវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ​២​០​២​០ នៅ​លើ​ផ្លូវ​បេតុង ស្ថិតនៅក្នុង ភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

    ជនរងគ្រោះ ឈ្មោះ អែម សោម ភេទប្រុស អាយុ ៧៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណៈកម្មការធិការ វត្តទួលស្លែង បានបើកម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AH 8503 ទិសដៅ ពីលិចទៅកើត ដោយបើក ឡើងដីទួល ហើយផ្លោង ទាំងមនុស្ស ទាំងម៉ូតូ ទៅបុក ដើមជ្រា បាក់ក ស្លាប់នៅនឹងកន្លែង។

    សមត្ថកិច្ច បញ្ជាក់ថា ម៉ូតូនេះ កូនទើបតែទិញឲ្យ បានរយះពេលកន្លះខែ ហើយជនរងគ្រោះ មិនដែលធ្លាប់ បើកម៉ូតូម្ដងណាសោះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares