• យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២០ ខែមករា៖ បង្ក្រាបបាន(១៩ករណី ឃាត់ខ្លួន៥០នាក់)
    ដោយ admin  ថ្ងៃទី 20 January, 2020  ម៉ោង 14:40 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥០នាក់។

    បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១១ករណី ឃាត់ខ្លួន២៦នាក់ (ស្រី៤នាក់) និងប្រើប្រាស់៨ករណី ឃាត់ខ្លួន២៤នាក់ (ស្រី១នាក់)។

    របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៤៦៦ករណី ដោយឃាត់មនុស្សចំនួន១,០១២នាក់ (ស្រី៥៦នាក់)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares