• រថយន្ត៤គ្រឿងបុកគ្នា ឆេះ១គ្រឿង របួសមនុស្ស៨នាក់ នៅស្រុកសំបូរ ខេត្តក្រចេះ
    ដោយ admin  ថ្ងៃទី 20 January, 2020  ម៉ោង 07:16 | Uncategorized, សន្តិសុខ​សង្គម

    (ខេត្តក្រចេះ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តចំនួន៤គ្រឿង បុកគ្នាបណ្តាលឱ្យរបួសមនុស្ស ៨នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថាករណីនេះបានបណ្តាលឱ្យរថយន្តធុនធំមួយគ្រឿងឆេះ ហើយមនុស្សប្រុស៨នាក់ របួសក្នុងនោះរបួសធ្ងន់ ៣នាក់។

    ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares