• ការជួញដូរឈើនៅភូមិភាគឦសានកម្រើ! អាវុធហត្ថស្រុកចិត្របុរីដកហូតឈើនៅស្រុកចិត្របុរី តែអ្នកកាប់ និងអ្នកជួញដូរកំពុងនៅក្រៅសំណាញ់ច្បាប់
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 07:24 | សន្តិសុខ​សង្គម

    (ខេត្តក្រចេះ) ៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក អ៊ឹម ចិត្ត្រា សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ធ្វើការបង្រ្កាបឈើបានឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុក នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ។

    ប្រភព័ពីប្រជាពលរដ្ឋបានឱ្យដឹងថា ឈើទាំងនេះក្រុមឈ្មួញមានការឃុបឃិតដឹកចេញពីខេត្តមណ្ឌលគីរីដោយឆ្លងកាត់ដែនរដ្ឋបាលមណ្ឌល់គិរី ចូលមកខេត្តក្រចេះ បំរុងលោតឆ័ត្រយកទៅលក់បន្ត តែត្រូវកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបតែម្ដង។

    លោក អឹម ចិត្រ្តា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែមករាឆ្នាំ២០២០នេះថា កម្លាំងអាវុធហត្ថធ្វើការដកហូតឈើទាំងនោះប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើក្រចេះ។ ហើយឈើទាំងនោះ ជាប្រភេទឈើសុក្រំ និងឈើខ្វាវ មានមុខកាត់ធំៗ ចំនួន២៤កំណាត់ ប្រហែលជាង៥ម៉ែត្រគូប ។

    លោកបានប្រាប់ឱ្យដឹងទៀតថា ឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាសវែង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares