• ដ្រូនហោះមកឈ្លបយកការណ៍ធ្លាក់នៅខេត្តកោះកុង ផលិតដោយ (​ក្រុមហ៊ុន​ចិន)
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 15:20 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង) ​៖ ​ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុងនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នោះ ត្រូវ​បាន​ប្រភព​បញ្ជាក់​ពី​តម្លៃ និង​ក្រុមហ៊ុន ដែល​ផលិត​វា​ឡើង​ហើយ។

    ប្រភព​ពី​ការ​ស្រាវជ្រាវ​របស់​ទ័ព​អាកាស បាន​បញ្ជាក់​​ថា តម្លៃ​ដ្រូ​ន ដែល​ធ្លាក់​នៅ​កោះកុង​នោះ ចន្លោះ​ពី ​១០០០​លាន​រៀល ទៅ​១៣០០​លាន​រៀល ហើយ​ស្ថិត​ក្នុង​ស៊េរី Rainbow drone ​ផលិត​នៅ​​ខែ ​ឧសភា ​ឆ្នាំ​២០១៥ ​ជា ផលិតផល​របស់ ក្រុមហ៊ុន CASC (​ក្រុមហ៊ុន​ចិន)។ ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​បណ្ដាល​មក​ពី​អស់​ប្រេង។ ប៉ុន្តែ​ថា​តើ​ហេតុ​អ្វី ​បាន​វា​មក​ធ្លាក់​លើ​ដី​ខ្មែរ​នោះ ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​នៅឡើយ​ទេ។

    គួរ​បញ្ជាក់​ថា ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លា​ក់​នៅ​កោះកុង​ខាង​លើ​នេះ ​ទំហំ​ ​តួ ៥.១០​ម៉ែត្រ ស្លាបសងខាង ៩.៦០​ម៉ែត្រ​​ ហើយ​ក្រុម​ជំនាញ​បច្ចេកទេស បាន​សម្រេច​ដោះ​បំបែក​តួខ្លួន​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​យក​មក​ភ្នំពេញ ហើយ​រៀប​បញ្ចូល​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares