• មន្ត្រី​ជំនាញ​​​បញ្ជាក់​ថា​ ​បានដោះបំបែកយន្តហោះដ្រូនខ្នាតធំ ដែល​បាន​ធ្លាក់​នៅ កោះស្តេចដើម្បីដឹកយកមកភ្នំពេញ
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 11:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ​៖ ​មន្ត្រីជំនាញជាន់ខ្ពស់កងទ័ពជើងអាកាសកម្ពុជា​ ​បាន​បញ្ជាក់​ទៀត​ថា ​ព្រឹកថ្ងៃទី១៩ ខែ​មករា​នេះ​ក្រុម​ជំនាញ​បច្ចេកទេស​ បាន​សម្រេច​ដោះ​បំបែក​តួ​ខ្លួន​ចេញ ដើម្បី​ងាយ ស្រួលក្នុងដឹកជញ្ជូនយកមកភ្នំពេញប៉ុណ្ណោះ ​ហើយ​រៀប​បញ្ចូល​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ។

    សូម​បញ្ជក់​ថា​យន្តហោះ​ដ្រូ​ន​ដែល បាន​ធ្លាក់​នៅ​ក្នុង​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង​ហើយ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​និង​រាយ ការណ៍​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ មករា ឆ្នាំ​២០២០ កន្លងទៅ។

    បច្ចុប្បន្ន អគ្គបញ្ជាការដ្ឋាន​ក្រសួងការពារជាតិ​បាន​ស្គាល់​ក្រុមហ៊ុន​ផលិត​ហើយ ប៉ុន្តែ​នៅតែ​ធ្វើការ​ពិនិត្យ​ និង​ស្រាវជ្រាវ​ ដើម្បី​បន្ត​ស្វែងរក​មូលហេតុ​ ក៏​ដូច​ប្រភព​ជាក់លាក់​លើ​ករណី​ធ្លាក់​យន្តហោះ​ដ្រូ​ន​ខាងលើ ​ពិសេស​តម្លៃ ប៉ុន្មាន​ ហើយ​ថា​តើ​នរណា​ជា​ម្ចាស់?, ​វា​ចេញ​មកពី​ប្រភព​ណា​ពិតប្រាកដ ? ​​អ្នកណា​ជា​ម្ចាស់​របស់​វា? ហេតុអ្វី​បានជា​វា​មក​ធ្លាក់​នៅ​ចំណុច​ឃុំ​កោះ​ស្តេច​ទៅវិញ ? តើ​វា​អាច​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ពួកគាត់​ដែរ ឬទេ?

    គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ដោយសារ​ពលរដ្ឋ​ បាន​ប្រទះឃើញ​យន្ត​ដោះ​ដ្រូ​ន​មួយគ្រឿង​ ដែលមាន​ទំហំ​រហូតដល់​ទៅជិត​១០​ម៉ែត្រ (​បណ្តោយ ៥.១០​ម៉ែត្រ ទទឹង ៩.៦០​ម៉ែត្រ​) បាន​ធ្លា​ក់​នៅ​កណ្តាល​ព្រៃ​មួយ​កន្លែង​ជិត​ភូមិឋាន ​ដែល​ពលរដ្ឋ​រស់នៅ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះទៅ​ធ្វើការ​ពិនិត្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares