• បើក​រថយន្ត​តា​កូម៉ាដល់ផ្លូវស្តុបបំបែកជាបួនជ្រុលទៅបុករថយន្តដឹកដី បណ្ដាលឱ្យរបួស៥នាក់
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 09:24 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្ស ប្រុស៣នាក់ស្រីចំនួន២នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​ បន្ទាប់ពី​ជិះ​រថយន្ត​តូយ៉ូតាតាកូម៉ា​ បុក​ជាមួយនឹង​រថយន្ត​ដឹក​ដី​ កាលពី​វេលា​ម៉ោង​លាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានទី​១៨ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុច​ស្តុ​ប ២៤​ម៉ោង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។​

    ជនរងគ្រោះទាំង៥នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកអ្នកបើកបរខាងរថយន្តដឹកដីមានឈ្មោះ​ ផាន នឿន ​ភេទ​ប្រុស​ អាយុ ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅ​ការដ្ឋាន​ជិត​សាលា​តិច​ណូ មាន​ស្រុកកំណើត​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-8104 និងមានអ្នករួមដំណើរប្រុស-ស្រី៥ នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេ​ញ​​​ហាណូយ ខណៈមកដល់ចំណុចស្តុប បែកជាបួនកន្លែង បានជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3A-9521 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីឆ្លងមកផ្លូវសម្ដេចជាស៊ីម ចំធុងប្រងរថយន្តដឹកដីពេញទំហឹង បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ ៣ នាក់ស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តតាកូម៉ាខ្ទេចមួយកំណាត់មុខ ។ ភ្លាមៗនោះរថយន្តបែនដឹកដីបានព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍ ២៤ ម៉ោងដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរបាន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares