• សិស្សសាលាវាយគ្នាស្លាប់ម្នាក់ទៀតហើយ! សិស្សបង្កត្រូវ សមត្ថកិច្ចតាមចាប់បានភ្លាមៗ
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 07:15 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់មានជម្លោះដោយប្រកាន់គំគួននឹងពាក្យសំដី ហើយបានណាត់ជួបវាយគ្នា បណ្ដាលឱ្យភាគីម្ខាងស្លាប់ នៅពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៤០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះនៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជា មួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នា រឿងហៅអា។

    បន្ទាប់ពីជួបគ្នាជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឱ្យជនរងគ្រោះដួលម៉ូតូ ហើយភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូម៉ាក Today គេចខ្លួន។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្រ្ដ ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ហើយ។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ (សំ សន្ធិវង្ស) អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ដោយឡែក ជនសង្ស័យឈ្មោះ (នី លីស៊ាង) ជាសិស្សរៀននៅសាលា AIS ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

    ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុ ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ ទើបប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares