• ឥតល្ហែ! រថយន្ត​បែន​ដឹក​ថ្ម​បើក​បុក​ម៉ូតូ​កិន​បុរស​ម្នាក់​ស្លាប់​បែក​សាកសពខ្លួន​ខ្ទេចខ្ទី​
    ដោយ admin  ថ្ងៃទី 18 January, 2020  ម៉ោង 08:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសម្នាក់ខណៈ​កំពុងជិះម៉ូតូ ត្រូវ​រថយន្ត​បែន​ដឹក​ថ្ម​បុក​ពីក្រោយ​ពេញទំហឹង ហើយកិន បែកខ្ទេចសាកសពស្លាប់យ៉ាងរន្ធត់ ហើយរថយន្តព្យាយាមបើករត់ តែ​ត្រូវ​បងប្អូន​ជា​ពលរដ្ឋ​ដេញចាប់បាន​មកវិញ រួច​ប្រគល់​ឱ្យសមត្ថកិច្ច។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥ នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើណ​នៅឡើយ​នោះទេ​។​

    ​ប្រភពអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ កូន​ទា មួយគ្រឿង​ពណ៌​ផ្កាឈូក​លា​យស ពាក់​ផ្លាកលេខ​ភ្នំពេញ 1GV-0473 ធ្វើដំណើរ​តាម​មិន​ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​លិចទៅ​កើត​។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មាន​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង ក្បាល​ពណ៌​ស​ ពាក់ផ្លាកលេខព្រះសីហនុ 3A- 2810 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាល​ដួល​ទៅនឹង​ថ្នល់ ចំចំណែកជនរងគ្រោះខ្ទាតទៅចូលកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំ រួរួចកិនពីលើ បណ្ដាល​ឱ្យស្លាប់យ៉ាងរន្ធត់។

    ប្រភពបន្តថា ចំណែករថយន្តបង្កព្យាយាមបើករត់មកដល់មកដល់់​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ ក៏បាន​នាំគ្នា​ជួយ​ដេញចាប់បាន​រថយន្ត និង​អ្នកបើកបរ រួច​ទរួចទៅប្រលគល់ឱ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​ទី​២ ដើម្បី​សួរនាំ​។ អ្នកបើកបរ​រថយន្ត​មានឈ្មោះ តែម ពិ​សិទ្ធិ អាយុ​២៧​ឆ្នាំ ស្រុកកំណើត​ និងស្នាក់នៅបច្ចុប្បន្ននៅសង្កាត់សំរោង​ ខណ្ឌព្រែកភ្នៅ បច្ចុប្បន្ន​បើករថយន្ត​ឲ្យ​ក្រុមហ៊ុន​ទ្រី​ស៊​មី​។

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​យក​ដំកល់ទុក​នៅ​វត្ថ​ទឹកថ្លា ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares