• យន្ដហោះដ្រូន១គ្រឿង ធ្លាក់ចំកណ្ដាលព្រៃ នៅស្រុកគិរីសាគរ ខេត្តកោះកុង, រកមិនទាន់ឃើញម្ចាស់!
    ដោយ admin  ថ្ងៃទី 18 January, 2020  ម៉ោង 08:16 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃនៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ យន្តហោះនេះមិនបណ្ដាលឱ្យប៉ះពាល់អ្វីនៅទីនោះឡើយ។

    ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែងថាតើវាជាកម្មសិទ្ធិរបស់អ្នកណា។

    លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថា នៅតំបន់នោះមានក្រុមហ៊ុនមួយឈ្មោះ ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះគឺរង់ចាំសមត្ថកិច្ចជំនាញដែលមកពីក្រសួងមហាផ្ទៃ សហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធ ចុះពិនិត្យមើលស្រាវជ្រាវយន្ដហោះដ្រូនដែលធ្លាក់នេះជាកម្មសិទ្ធិរបស់អ្នកណាគេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares