• រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើរឲ្យមន្រ្តីគយនៅច្រកទ្វារព្រំប្រទល់វៀតណាម ខិតខំអនុវត្តន៍ការងារឲ្យបានល្អ និងទប់ស្កាត់ការរត់ពន្ធខុសឲ្យមានប្រសិទ្ធភាព
    ដោយ admin  ថ្ងៃទី 18 January, 2020  ម៉ោង 07:06 | ព័ត៌មាន​ជាតិ

    (ខេត្តត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរឲ្យសាខាគយ និងរដ្ឋាករ ជាពិសេសការិយាល័យគយ និងរដ្ឋាករ នៅតាមច្រកទ្វារព្រំប្រទល់វៀតណាម បន្តការខិតខំអនុវត្តន៍ការងារឲ្យបានល្អ និងចូលរួមទប់ស្កាត់ការរត់ពន្ធខុសច្បាប់ឲ្យមានប្រសិទ្ធ ដើម្បីគៀងគររកចំណូល ប្រមូលចូលថវិការជាតិ ។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ មន្រ្តីពាក់ព័ន្ធក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញគយ និងរដ្ឋាករ បានចុះពិនិត្យស្ថានភាពការងារគ្រប់គ្រង នៅការិយាល័យគយ និងរដ្ឋាករ ត្នោតស្ថិតក្នុងស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំកាលពីម្សិលមិញនេះថា រដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលការជាច្រើន ជាពិសេសការអនុវត្តន៍ការមិនមានបង្កើនអត្រាពន្ធ, ឬបង្កើតពន្ធថ្មី, ការពង្រឹងច្បាប់, និងបទប្បញ្ញត្តិដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងការប្រមូលចំណូលឱ្យអស់សក្តានុពលដែលមានស្រាប់ ការធានាឱ្យបាននូវភាពងាយស្រួល និងភាពត្រឹមត្រូវនៃការបង់ពន្ធ ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តកៀរគរចំណូលឲ្យបានម៉ឺងម៉ាត់ ក្នុងការផ្តល់ជាផ្លែផ្កាជាបន្តបន្ទាប់ ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាពគយ និងរដ្ឋាករ នៅតាមច្រកទ្វារទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារនេះផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ ។

    នៅក្នុងពិធីនេះ ឯឧអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះ បានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័យជាអាទិភាពមួយដ៏សំខាន់ ក្នុងការជួយកសាងនៃការអភិវឌ្ឍន៍ រីកចំរើនរបស់ប្រទេសជាតិ។ ដូច្នេះសូមឲ្យប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំទាំងអស់ ត្រូវពង្រឹងសកម្មភាពការងាររបស់ខ្លួន លើការគៀរគរចំណូលពន្ធ ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព នូវការរត់ពន្ធខុសច្បាប់ផ្សេងៗ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares