• រថយន្ត​​​២​គ្រឿង ​បុកគ្នាយ៉ាពេញទំហឹង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់
    ដោយ admin  ថ្ងៃទី 17 January, 2020  ម៉ោង 16:44 | សន្តិសុខ​សង្គម

    (ខេត្តឧត្តរមានជ័យ​) ៖​ ​រថយន្ត​ Ford Ranger ​និង​រថយន្ត​​SIAREX ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ ​និង​ខូចខាត​រថយន្ត​ទាំង​២ គ្រឿង ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ ​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ​ហាយវ៉េ ឡឥដ្ឋ​ ស្ថិតនៅ​ភូមិ​ស្លែង​ពណ៌​ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

    សមត្ថកិច្ច​ បាន​ឱ្យដឹងថា ​​អ្នក​បើក​រថយន្ត​​ Ford Ranger ​ឈ្មោះ ស៊ឹម សាទ​ ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ រស់នៅ ភូមិ​ពូ​ធឿន ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​បើក​រថយន្ត​ពណ៌​ត្រេអ៊ី ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​ 02 2- 6414 មិន​មាន​រង​របួស​ទេ។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ ​​ ឈ្មោះ គី ហួយ ភេទ​ស្រី អាយុ​៧៩​ឆ្នាំ រស់នៅ​ជាមួយគ្នា ​ត្រូវជា​ម្តាយ​ក្មេក​ រង​របួស​ធ្ងន់។

    អ្នក​បើក​រថយន្ត​មួយ​គ្រឿង​ទៀត ​ឈ្មោះ ម៉ៅ ចេង​ហេង ភេទ​ប្រុស អាយុ​៥០ ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរ​រថយន្ត ម៉ាក​ SIAREX​ ពណ៌ប្រផេះ ស៊េរី​១៩៩៨ ពាក់​ស្លាក​លេខ កណ្តាល 2A-4801 ពុំ​មាន​រងរបួស​ទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបាន​បញ្ជាក់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្តាល​មក​ពី​​រថយន្ត SIAREX មិន​គោរព​សិទ្ធិ​អាទិភាព។

    ក្រោយពីទួទព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះអធិការនគរបាល​ស្រុក បាន​ចាត់​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ​ចុះទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ ធ្វើ​កំណត់ហេតុ​វាស់វែង និង​ដកហូត​វត្ថុ​តាង​យក​មក​រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​ច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares